ដីចំណីអូរនៅស្រុកវ៉ារិនត្រូវបានក្រុមមានលុយមានអំណាច៣,៤មាក់កំពុងតែចាក់ដីយកធ្វើជាកម្មសិទ្ធិខណ:អភិបាលស្រុកធ្លាប់

ដីចំណីអូរនៅភូមិវត្ត ឃុំស្រែណូយ  ស្រុកវ៉ារិនត្រូវបានគេកំពុងចាក់លុបធ្វើជាកម្មសិទ្ធិ

ខេត្តសៀមរាប ÷ ដីចំណីអូរនៅស្រុកវ៉ារិនត្រូវបានក្រុមមានលុយមានអំណាច៣,៤មាក់កំពុងតែចាក់ដីយកធ្វើជាកម្មសិទ្ធិខណ:អភិបាលស្រុកធ្លាប់បានចាត់អោយមន្ត្រីក្រោមឱវាទចុះហាមឃាត់តែហាក់ដូចជាគ្មានប្រសិទ្ធិភាព

ក្នុងនោះដែរក៏មានប្រជាពលរដ្ឋម្នាក់រស់នៅភូមិឃុំខាងលើបានរិះគន់ដល់អាជ្ញាធរមូលដ្ឋានចំៗថាដីរបស់គាត់ធ្វើនៅក្បែរនឹងដែរហើយគាត់បានរត់ការពីថ្នាក់ក្រោមដល់ថ្នាក់ស្រុករួចរាល់ហើយដែរប៉ុន្តែនៅតែមានអ្នកចាំតែទើសគាត់ក៏ព្រោះតែគាត់មិនសូវមានលុយនឹងមានអំណាចដូចគេ ដោយឡែកឈ្មោះ ផន ដារារិទ្ធ ,ឈ្មោះ ផន មករា ,ឈ្មោះ គ្រួច សម្បត្តិ,នឹងឈ្មោះ ឈុត សាខឿនវិញគឺមិនដែលមានមន្ត្រីណាម្នាក់មកសួរនាំឡើយហើយក៏គេសាងសង់រួចដួចបំណង

រីឯលោកអភិបាលស្រុកវ៉ារិនវិញនោះអង្គភាពសារព័ត៌មានបានទំនាក់ទំនងសុំកាបំភ្លឺជុំវិញរឿងខាងលើ កាលពីថ្ងៃទី៩មករា ឆ្នាំ២០២៣ លោកបានបញ្ជាក់ថាចាំគាត់អោយមន្ត្រីជំនាញចុះទៅហាមឃាត់ហើយគាត់ក៏ធ្លាប់បានចេញលិខិតហាមឃាត់ម្តងរួចហើយដែរ

ទោះបីជាលោកអភិបាលស្រុកធ្លាប់ចេញបញ្ជាយ៉ាងណាក៏ដោយ តែគ្មានប្រសិទ្ធិភាពបន្តិចសោះ គឺឈ្មោះទាំង៤នាក់ខាងលើ នៅតែបន្តការចាក់លុបបានដដែលឯណាទៅអំណាចអភិបាលស្រុក?

ដូច្នេះសូមសុំណូមពរដល់មន្ត្រីជំនាញថ្នាក់ខេត្តសូមមេត្តាចុះមកពិនិត្យមើលផ្ទាល់ដល់កន្លែងនឹងសូមមើលដល់មន្ត្រីក្រោមឱវាទជាពិសេសភូមិ ឃុំ ស្រុក ខាងលើនេះផង៕