ភ្ញៀវអន្តរជាតិ និងមហាជនបានរិះគន់ ប្រធានអង្គភាពនគរបាលទេសចរណ៍ប្រចាំខេត្តសៀមរាប ថាចុះអនុវត្តន៍ការងារខុសនិតិវិធី
ភ្ញៀវអន្តរជាតិ និងមហាជនបានរិះគន់ ប្រធានអង្គភាពនគរបាលទេសចរណ៍ប្រចាំខេត្តសៀមរាប ថាចុះអនុវត្តន៍ការងារខុសនិតិវិធី
ខេត្តសៀមរាប៖ប្រភពព័ត៌មានបានឲ្យដឹងថា មានជនបរទេស ព្រមទាំងអាជីវករ ដែលប្រកបរបរផ្សេងៗនៅក្នុងតំបន់ផ្សាររាត្រី(PUB STREET) ក្នុងក្រុងសៀមរាប បានសម្តែងនៅការមិនពេញចិត្ត និងត្រៀមដាក់ពាក្យបណ្តឹងទៅស្ថានទូតក៏ដូចជាក្រសួងមហាផ្ទៃ ចំពោះប្រធានអង្គភាពនគរបាលទេសចរណ៍ប្រចាំខេត្តសៀមរាប ករណីចុះអនុវត្តន៍ការងារខុសនិតិវិធី។
ប្រភពព័ត៌មានបានឲ្យដឹងថា លោកវរសេនីយ៍ទោទី សុឡែន ប្រធានអង្គភាពនគរបាលទេសចរណ៍ ដែលទើបនឹងឡើងកាន់តំណែងថ្មីៗនេះត្រូវបានគេរាយការណ៍មកថាចុះអនុវត្តការងារខុសនីតិវិធីព្រោះចង់បានលាភសក្ការៈ។ប្រភពបន្តថា ប្រធានអង្គភាពខាងលើបានរៀបគម្រោងដើម្បីដាក់ខែតាមហាងមួយចំនួននិងយកលុយពីជនពិការលេងភ្លេងនៅតំបន់ pub street យ៉ាងគគ្លើន។ចំណែកមន្ត្រីរាជការមួយចំនួននៅក្នុងអង្គភាពនេះបានសម្តែងការមិនចិត្តចំពោះថ្នាក់លើដែលប្រព្រឹត្តិខុសនឹងច្បាប់កំណត់បែបនេះ ដោយពេលខ្លះភ្ញៀវទេសចរ ដែលបានមកកំសាន្តនៅតំបន់អង្គរ ហើយជ្រុះបាត់សម្ភារៈនិងបានមកសុំធ្វើលិខិតបញ្ជាក់ថាបានបាត់ពិតប្រាកដមែននោះក៏លោកប្រធានអង្គភាពខាងលើតម្រូវឲ្យយកលុយពីភ្ញៀវទេសចរណ៍ផងដែរ។ប្រភពបន្តថា នៅក្នុងអង្គភាពនេះមិនសូវមានអ្នកមកធ្វើការនោះទេដោយដាក់ព្យួរឈ្មោះដើម្បីទុកលុយដាក់ហោប៉ៅមេ។
ពាក់ព័ន្ធនឹងករណីនេះដែរលោកវរសេនីយ៍ទោទី សុឡែន ប្រធានអង្គភាពនគរបាលទេសចរណ៍ប្រចាំខេត្តសៀមរាប ដែលមានមន្ត្រីប្រមាណជាង៣០នាក់កំពុងបំរើការងារខាងលើបានឲ្យដឹងតាមទូរសព្ទនៅរសៀលថ្ងៃទី១១ខែមករាឆ្នាំ២០២៣ថា ករណីនេះលោកមិនចង់តបតរឺក៏ប្តឹងផ្តល់ជាមួយខាងព័ត៌មាននោះទេ។ហើយការដែលលោកចុះមករៀបចំសណ្ដាប់ធ្នាប់នៅតំបន់នេះគឺទៅតាមបណ្ដឹងរបស់ អាជីវករតែប៉ុណ្ណោះ។លោកបន្តថា បើចង់ដឹងព័ត៌មានសូមទៅកាន់អង្គភាព ដើម្បីជជែកគ្នាឲ្យដឹងព័ត៌មានច្បាស់៕