ឯកឧត្តម ស សុខា ផ្តល់ជូនអាហារូបករណ៍ ១០០% ចំនួន ១០០កន្លែង សិក្សានៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា សាខាខេត្តបាត់ដំបង

ឯកឧត្តម ស សុខា ផ្តល់ជូនអាហារូបករណ៍ ១០០% ចំនួន ១០០កន្លែង សិក្សានៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា សាខាខេត្តបាត់ដំបង

ភ្នំពេញ ៖ ក្នុងឆ្នាំសិក្សា២០២២-២០២៣ អាហារូបករណ៍ ស សុខា របស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកជំទាវ កែ សួនសុភី បានផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១០០% ចំនួន ១០០កន្លែង ដល់សិស្ស និងនិស្សិត ដែលមកពីខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ នៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា សាខាខេត្តបាត់ដំបង ។

បើតាមសេចក្តីជូនដំណឹងរបស់ក្រុមការងារអាហារូបករណ៍ ស សុខា បញ្ជាក់ថា ការទទួលពាក្យស្នើសុំអាហារូបករណ៍នេះ ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ។ ចំណែកការចូលរៀនគឺនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ខាងមុខ ឬកាលបរិច្ឆេទបន្តបន្ទាប់របស់សាកលវិទ្យាល័យ ។

សូមបញ្ជាក់ជូនថា សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា សាខាខេត្តបាត់ដំបង មានទីតាំងស្តិតនៅក្នុងភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ចំពោះព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងរបស់ក្រុមការងារអាហារូបករណ៍ ស សុខា ខាងក្រោម។