កូនលោក ម៉ែន វុទ្ធី នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ មិនញញឹតមិនខ្លាចលោក ទៀសីហា និងលោក ទាគឹមសុទ្ធ អាងខ្នងឪពុកជានាយសង្កាត់រដ្ឋបាលព្រៃឈើឬ?

សៀមរាប ÷ ឈ្មួញឈើជើងខ្លាំងម្នាក់ឈ្មោះ រ៉ា ល្បីឈ្មោះប្រចាំស្រុកស្វាយលើ ដែលប្រជាពលរដ្ឋ និងឈ្មួញឈើដទៃទៀត បាទរិះគន់ថា ជាឈ្មួញឈើកូននាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ ឈ្មោះ ម៉ែន វុទ្ធី ។

តាមការរៀបរាប់របស់ប្រជាពលរដ្ឋ និងឈ្មួញឈើខ្សៃធន បានលើកឡើងថាឈ្មោះលោក រ៉ា ត្រូវជាលោក ម៉ែន វុទ្ធី នាយសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ ជាឈ្មួញឈើជើងខ្លាំង រកស៊ីបទល្មើសព្រៃឈើយូឆ្នាំណាស់មកហើយ តាំងតែមានឡាន បាឡែន ដឹងបទល្មើសព្រៃឈើរហូតមកដល់ឥឡូវនេះ មិនដែលឃើញមន្ត្រីជំនាញរដ្ឋបាលព្រៃឈើមួយបង្ក្រាបឡើយ ជាក់ស្ដែងគឺលោក ម៉ែនវុទ្ធី ដែលជានាយសង្កាត់រដ្ឋបាលព្រៃឈើតែម្ដង ហើយក៏ត្រូវជាឪពុកលោក រ៉ា មេឈ្មួញបទល្មើសព្រៃឈើផងដែល ។

លោក រ៉ា បានធ្វើសកម្មភាពដឹកជញ្ជូនបទល្មើសព្រៃឈើពីរខេត្ត ព្រះវិហារ ចូលមកចែកចាយតាមដេប៉ូ និង សិប្បកម្ម នៅក្នុងក្រុងសៀមរាប តែមិនដែលឃើញ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្ត លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើ ហ៊ានចេញមុខបង្ក្រាបនោះទេ ដោយសារតែអាងអំណាចខាងខ្នងលោក ម៉ែនវុទ្ធី ជានាយសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ។

ចំពោះបញ្ហាខាងលើលោក ម៉ែន វុទ្ធី នាយសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ បានបដិសេធថា កូនរបស់លោកគឺដឹកអុសឲ្យម្ដាយមីង ដើម្បីដុតនោះទេ មិនមែនដឹកបទល្មើសព្រៃឈើដូចសារព័ត៌មានឈ្មោះ ឆោម ស៊ីថា បង្ហោះឡើយ ។

ប្រជាពលរដ្ឋ និងឈ្មួញឈើខ្សៃធន់ស្នើរដល់សម្ដេចតេជ័យសេនា ទៀ បាញ់ ឯកឧត្តម ទៀ
សីហា អភិបាលខេត្ត លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្ត លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តសៀមរាបសូមចាត់វិធានការតាមផ្លូវច្បាប់មន្ត្រីក្រោមឱវាទ និងឈ្មួញបទល្មើសព្រៃឈើឈ្មោះ រ៉ា កូនលោក ម៉ែន វុទ្ធី នាយសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើផង ៕