
ឃ្លាំងស្តុបឈើមួយកន្លែងត្រូវបានលោកឧត្តមសេនីយ៍ត្រី សឿន សេន បានដឹកនាំកម្លាំងចម្រុះចុះធ្វើចំណាត់ការដកហូតបាន៧ម៉ែតត្រីគុណ ចេញផ្សាយថ្ងៃពុធ ទី៨ ខែកញ្ញា ឆ្នាំ២០២៥
ខេត្តសៀមរាប ÷ ដោយមានការចង្អុលបង្ហាញពីឯកឧត្តម ហួត សុធី ស្នងការនរគបាលខេត្តសៀមរាប នៅព្រឹកថ្ងៃអង្គារ ទី៧ ខែតុលា ឆ្នាំ២០២៥លោកឧត្តមសេនីយ៍ត្រី សឿន សេន ដឹកនាំកម្លាំងផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានសហការជាមួយកម្លាំងជំនាញខ័ណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ក្រោមការដឹកនាំសម្របសម្រួលនីតិវិធី របស់ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាប។
បានចុះត្រួតពិនិត្យការធ្វើសន្និធិឈើមូលចម្រុះ ស្ថិតនៅដីឡូត៌មួយកន្លៃងនៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប ដែលមានម្ចាស់ឈ្មោះ សាយ មេសា អាយុ ៥៥ឆ្នាំ ។ ក្នុងករណីនេះកម្លាំងចម្រុះ បានធ្វើចំណាត់ការ៖
-ចាប់យកឈើមូលចម្រុះលេខ១
(ផ្ចឹក សុក្រំ ឈ្លីក ក្រឡាញ់ កកោះ ) ចំនួន៤៩ដើម=
៧ ម៉ែត្រត្រីគុណ ៨៩៧ គ្មានច្បាប់អនុញ្ញាតពីមន្រ្តីជំនាញ ដើម្បីអនុវត្តតាមនីតិវិធី តាមច្បាប់ ស្តីពីព្រៃឈើ។