
ឃាត់ខ្លួនលោក សុឹង ប៊ុនណា ដែលបានបាញ់ឡើងលើធ្វើឲ្យផ្អើល ប្រជាពលរដ្ឋទាំងកណ្ដាលយប់
សៀមរាប៖ ឃាត់ខ្លួនជនសង្ស័យ បាញ់បោះសេរី គឺ លោក សុឹង ប៊ុនណា យកទៅ
សាកសួរនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប បន្ទាប់ពីមានករណីផ្ទុះអាវុធកាល
ពីយប់មិញ បាញ់ជាច្រើនគ្រាប់ ។
សមត្ថកិច្ចបានបញ្ជាក់អោយដឹងថា, ហេតុការណ៍ផ្ទុះអាវុធបានកើតឡើង នៅវេលា
ម៉ោង ២២និង ១៦នាទីថ្ងៃទី ៣០ ខែកក្កដាឆ្នាំ ២០២២ នៅផ្ទះវីឡាមួយកន្លែង ស្ដិតក្នុង
ក្រុមទី៦ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។
ប្រភពពីសមត្ថកិច្ចដដែលបានឲ្យដឹងថា ករណីបាញ់បោះសេរីនេះ បង្កឡើងដោយ
ជនសង្ស័យឈ្មោះ សុឹង ប៊ុនណា ភេទប្រុសអាយុ ៤៧ ឆ្នាំ មុខរបរ អ្នកជំនួញដ៏ធំក្នុង
ខេត្តសៀមរាប នៅភូមិកើតហេតុខាងលើ។ ជនសង្ស័យបានបាញ់ឡើងលើ ចំនួន៤
គ្រាប់អាវុធម៉ាកK59 លេខ2249 ផលិតនៅ ប្រទេសរុស្សុី ក្រោយពីបាញ់ហើយ ជន
សង្ស័យ បានចូលក្នុងបន្ទប់ដេកដោយកាន់កាំភ្លើងទៅជាមួយ។
ក្រោយមក ករណីនេះកម្លាំសមត្ថកិច្ចបានហ៊ុំព័ទ្ធខាងក្រៅតាំងពីយប់រហូត ដល់
ម៉ោង៧និង១០នាទីព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ចចំរុះ
(កងរាជអាវុធហត្ថសហការគ្នា និងនគរបាល) ដឹកនាំសម្របសម្រួលនីតិវិធីដោយ
ព្រះរាជអាជ្ញារង ថេង សំណាង ឈានដល់បាននាំខ្លួន ជនសង្ស័យឈ្មោះ សុឹង ប៊ុនណា
ភ្ជាប់ជាមួយអាវុធK59 មួយដើមបង់២ គ្រាប់០៦គ្រាប់ យកទៅស្នងការដ្ឋាននគរ
បាលខេត្តសៀមរាប ដើម្បីមានចំណាត់ការបន្តតាមនីតិវិធី ។
បើតាមប្រភពពីសមត្ថកិច្ចបានដឹងថា មូលហេតុនៃការបាញ់បោះសេរីពីសំណាក់ បុគ្គល
លោក សុឹង ប៊ុនណា បែបនេះ ផ្ដើមចេញដោយសារខឹងនឹងរប្រពន្ធ។
ទោះជាយ៉ាងណាមិនទាន់មានការបំភ្លឺពីភាគីខាងប្រពន្ធ របស់លោក សុឹង ប៊ុនណា នៅ
ឡើយទេ។
សំណួរ តើគាត់ មានសិទ្ធិអីប្រើប្រាស់អាវុធ ? តើគាត់បានអាវុធមកពីប្រភពណា អ្នកណា
ជាអ្នកចេញលិខិតអនុញ្ញាតឲ្យប្រើប្រាស់ ៕