
លោក រិន ឡូត អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី និងមានការអញ្ជេីញចូលរួមពី លោក ថាប់ សារ៉ន ប្រធានក្រុមប្រឹក្សាស្រុក ពិធីទិវាជាតិនៃការចងចាំ២០ឧសភា ចេញផ្សាយថ្ងៃអង្គារ៍ ទី២០ ខែឧសភា ឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ រដ្ឋបាលស្រុកបន្ទាយស្រី បានរៀបចំប្រារព្ធពិធីទិវាជាតិនៃការចងចាំ ២០ ឧសភា ននៅវត្តភ្នំព្រះទេវៈ ស្ថិតក្នុងភូមិរវៀងតាទុំ ឃុំរំចេក។
ក្រោមអធិបតីភាព លោក រិន ឡូត អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី និងមានការអញ្ជេីញចូលរួមពី លោក ថាប់ សារ៉ន ប្រធានក្រុមប្រឹក្សាស្រុក លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក នាយក ននាយករងរដ្ឋបាល ប្រធាន អនុប្រធានការិយាល័យចំណុះរដ្ឋបាលស្រុក មន្រ្តីរដ្ឋបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ លោកមេឃុំ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍ នាយក នាយិកា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យាយជី តាជី ប្រជាពលរដ្ឋ និងព្រះសង្ឃ សរុប ៤៥០នាក់ ស្រ្តី ១២៥នាក់ និងបានប្រារព្ធពិធីប័ង្សុកូល រាប់បាត្រ ដើម្បីឧទ្ទិសជូនដល់វិញ្ញាណក្ខន្ធយុទ្ធជន យុទ្ធនារី កម្មាភិបាលប្រជាជន ដែលបានបាត់បងជីវិតក្នុងរបបប៉ុលពត ។
ទិវាជាតិនៃការចងចាំ គឺជាការរំឭកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្មដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។ ទិវាជាតិនៃការចងចាំនេះធ្វើឡើង ដើម្បីលើកតម្កើងការគោរពវិញ្ញាណក្ខន្ធ និងការធ្វើបុណ្យឧទ្ទិស ដល់ជនរងគ្រោះដែលបានស្លាប់ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ លើកតម្កើងការរំឭកដល់ជនរងគ្រោះ ការស្តារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ប៉ះប៉ូវការឈឺចាប់ផ្លូវចិត្ត និងផ្នែកសង្គមដល់ជនរងគ្រោះ និងក្រុមគ្រួសារ ចូលរួមក្នុងការផ្សះផ្សារជាតិ និងជំរុញឱ្យមានសុខដុមនីយកម្ម ក្នុងសង្គមកម្ពុជា និងលើកកម្ពស់ការផ្សព្វផ្សាយ និងការយល់ដឹងអំពីអំពើឃោរឃៅ ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យនោះ ដើម្បីកុំឱ្យវាកើតមានសារជាថ្មី។