
លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុប ត្រួតពិនិត្យវឌ្ឍនភាពការងារ និងជំរុញការអនុវត្តនូវវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស ចេញផ្សាយថ្ងៃចន្ទ ទី១៩ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃចេញផ្សាយៈ ខែឧសភា 19, 2025
សៀមរាប ៖ នៅព្រឹកថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុប ត្រួតពិនិត្យវឌ្ឍនភាពការងារ និងជំរុញការអនុវត្ត នូវវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ក្នុងខេត្តសៀមរាប និងលើកទិសដៅអនុវត្តបន្ត។ ដោយមានការចូលរួមពី លោកស្នងការរង លោកនាយ-នាយរងការិយាល័យ ចំណុះផែនការងារនគរបាលព្រហ្មទណ្ឌ លោកអធិការរង លោកនាយ-នាយរងផ្នែកនគរបាលយុត្តិធម៌ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលដែលពាក់ព័ន្ធផងដែរ៕