
ក្មេងម្នាក់បាត់ខ្លួន នៅក្រុងប៉ោយប៉ែត ចេញផ្សាយថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥
ដំណឹងស្វែងរកកូនស្រីឈ្មោះ ខេង ស្រីតែ អាយុ ១៧ ឆ្នាំ រស់នៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបានចាកចេញពីផ្ទះ ដោយមានពុំដឹងមូលហេតុ ។ ការបាត់ខ្លួននេះ កាលពី ព្រឹកថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២៥។
បើយោងពីលោក ឈន សុភារ៉ា អាយុ ៥០ ឆ្នាំ ដែលមានប្រពន្ធឈ្មោះ ទូច ហាន អាយុ ៥១ ឆ្នាំ( ត្រូវជាឪពុក-ម្តាយ ក្មេងស្រីបាត់ខ្លួន) រស់នៅ ភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរៀបរាប់ឲ្យបណ្តាញសារព័ត៌មាន យើងឲ្យដឹងថា កូនស្រី របស់គាត់ ឈ្មោះ ខេង ស្រីតែ អាយុ ១៧ ឆ្នាំ ជាសិស្សថ្នាក់ទី ៧ នៃ សាលាសុវណ្ណភូមិ២ បានចាកចេញពីផ្ទះ ដោយពុំបានយកអ្វីទៅជាមួយនោះទេ ក្រៅពី ទូរស័ព្ទដៃ ១គ្រឿង ម៉ាក Iphone ពណ៌ ស មានលេខទូរស័ព្ទ 096 32 33 533 ( នៅម៉ោង ៧ព្រឹក នាថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២៥ ដោយពុំឃើញត្រឡប់មកផ្ទះវិញនោះទេ រហូតមកដល់ ថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២៥ នេះ។
លោក ឈន សុភារ៉ា បន្តឲ្យដឹងថា ករណី បាត់កូនស្រី ឈ្មោះ ខេង ស្រីតែ គឺលោក បានទៅដាក់បណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាល ផ្សារកណ្តាល រួចរាល់ហើយ កាលពី វេលាម៉ោង៥ ល្ងាចថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២៥ ដើម្បីឲ្យសមត្ថកិច្ច ជួយតាម ស្វែងរក ។ នេះបើយោងតាម ការអះអាងរបស់លោក ឈន សុភារ៉ា ប្រាប់សារព័ត៌មានយើង នៅរសៀល ថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២៥ នេះ ។
ឪពុកក្មេងស្រី រៀបរាប់ទៀតថា តាមការស្រាវជ្រាវ របស់លោក បានឲ្យដឹងថា កូនស្រីរបស់លោក មានការទំនាក់ទំនង ជាមួយយុវជនម្នាក់ ដែលជាសិស្សថ្នាក់ទី ១១ រស់នៅឯស្រុកមង្គលបូរី ហើយលោក បានឆាត ទៅយុវជន ម្នាក់នោះ សង្កេតឃើញថា បានចូលមើលហើយ តែ មិនតបមកវិញនោះឡើយ ។ ដោយឡែក ហ្វេសប៊ុក និង លេខទូរស័ព្ទរបស់ក្មេងស្រី បាត់ខ្លួន បានប្លុក និង បិទទូរស័ព្ទ មិនអាចទំនាក់ទំនង បាននោះទេ។
លោក ឈន សុភារ៉ា ដែលត្រូវជាឪពុក ក្មេងស្រីឈ្មោះ ខេង ស្រីតែ បានអំពាវនាវ ដល់អាជ្ញាធរ មានសមត្ថកិច្ច ជាពិសេសអ្នកនិយមលេងតាមបណ្តាញសង្គមហ្វេសប៊ុក បើសិនបានឃើញ ក្មេងស្រី ដូចក្នុងរូបភាព សូមទំនាក់ទំនង តាមលេខ : 096 61 777 70 និងលេខ 077 27 72 70 លោកនិង មានសារគុណ ជូន ចំពោះអ្នកដែលបានរាយការណ៍ ៕