
ទូហ្គេមបាញ់ត្រីកំពុងរីកក្នុងខារ៉ាអូខេមួយកន្លែងតែមន្ត្រីជំនាញមិនទាន់មានចំណាត់ការ បង្ក្រាបទេ ចេញផ្សាយថ្ងៃពុធ ទី០២ ខែមេសា ឆ្នាំ២០២៥
ប៉ោយប៉ែត ÷ យោងតាមការបង្ហោះរបស់ facebook ឈ្មោះ ស្ទាំង ជាយដែន បានបង្ហោះនៅរសៀលថ្ងៃទី ០១ខែមេសាឆ្នាំ ២០២៥វេលាម៉ោង4 ជាងដែលមានខ្លឹមសារថា
ដាក់ស្លាកយីហោ KTV ដើម្បីបន្លំភ្នែកសមត្ថកិច្ច តែងខាងក្នុងបើកល្បែងសុីសង ប្រហែលមានខ្នងមានខ្សែរធំហើយ បានជាហ៊ានបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទ ល្មើសនិងគោលនយោបាយភូមិសង្កាត់ មានសុវត្ថិភាព !!!
ក្រុងប៉ោយប៉ែត៖យោងតាមសេចក្ដីរាយការណ៍របស់ពលរដ្ឋមកថា មានទីតាំងខារ៉ាអូខេមួយកន្លែងដែលមានយីហោ ACE នៅត្រង់ចំណុចបុរីសាន់កូ ស្ថិតនៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ពួកគាត់មិនដឹងថាទីតាំងមួយនេះបើកលេងបានដោយសេរីបែបនេះមានអាជ្ញាប័ណ្ណអនុញ្ញាតឬយ៉ាងណានោះទេព្រោះទីតាំងមួយនេះសមត្ថកិច្ចដឹងដែរឫទេ។
ចំពោះទីតាំង ktv ខាងលើអង្គភាពសារព័ត៌មានយើងបានទំនាក់ទំនងសួរលោកវីរៈសេនីយ៍ទោ ព្រហ្មពិសិដ្ឋ អធិកាននគរបាលក្រុងប៉ោយប៉ែត វេលាម៉ោង4:38នាទី តាមប្រពន្ធតេឡេក្រាម លោកបានឆ្លើយតបមកថាទៅសួរម្ចាស់គេមើលតើមានច្បាប់ឬមិនមាន
ចំពោះKTV មានឈ្មោះថា( ACE)មួយកន្លែងក្នុងក្រុងប៉ោយប៉ែត មានបង្កប់ល្បែងស៊ីសងខុសច្បាប់ ផ្ទុយពីគោលនយោបាយភូមិឃុំមានសុវត្តិភាពរបស់រាជរដ្ឋាភិបាល នឹងសារចរាចរណ៍ណែនាំរបស់រដ្ឋបាលក្រុងប៉ោយប៉ែត ធ្លាប់បានណែនាំគ្រប់ហាងKTVកន្លងទៅ
១.មិនឱ្យបង្កប់ល្បែងសងខុសច្បាប់
២.មិនឲ្យលួចប្រើប្រាស់គ្រឿងញៀន
៣.មិនឱ្យជួញដូរផ្លូវភេទ
តើKTV(ACE)មួយនេះមានខ្សែរធំប៉ុណ្នា? បានហ៊ានលួចបង្កប់ល្បែងហ្គេមនៅខាងក្នុងបែបនេះ។
ទីតាំងនៅចំណុចបុរីសានកូសួរវិចិត្រ ភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប្រភពពីfacebook ស្ទាំងជាយដែន( គង់រ៉ាវ៉ាត់)