
ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ និងឯកឧត្តម ឡុង ឆ័យណាវ ដឹកនាំដំណើរការអង្គសន្និបាត ពេលព្រឹក! ចេញផ្សាយថ្ងៃអង្គារ៍ ទី០១ ខែមេសា ឆ្នាំ២០២៥
កាលពីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងឯកឧត្តម ឡុង ឆ័យណាវ ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ បានអញ្ជើញដឹកនាំដំណើរការអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) នៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ។
✍️ ពេលព្រឹក អង្គសន្និបាត ដំណើរការលើរបៀបវារៈសំខាន់ៗ ចំនួន ៤ គឺ៖
១. ការពិនិត្យនិងអនុម័តល់របាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥
២. ការផ្សព្វផ្សាយ និងពន្យល់អំពីបទបញ្ជាផ្ទៃក្នុង និងលក្ខន្តិកៈសមាគម
៣. បទអន្តរាគមន៍របស់ក្រុមពិភាក្សា ២ក្រុម លើប្រធានបទ ចំនួន ២ គឺ៖ ប្រធានបទទី១. ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយនៅកម្ពុជា និងប្រធានទី២. សារៈសំខាន់នៃការយល់ដឹងអំពីធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន
៤. ការធ្វើបទអន្តរាគមន៍របស់ប្រធានសមាគមខេត្ត ចំនួន ៧ខេត្ត។
✍️ អង្គសន្និបាត ប្រព្រឹត្តទៅរយៈពេល ១ថ្ងៃពេញ និងការនិមន្ត និងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសមាគមថ្នាក់កណ្តាល និងថ្នាក់ដឹកនាំសមាគមរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ សរុបចំនួន ៥០០អង្គ/នាក់៕