មហាជនសម្ដែងការសោកស្ដាយចំពោះដីព្រៃដែលជាដីរបស់រដ្ឋ៧២០៥ហិចតា ត្រូវបាន ទាហ៊ានយោធភូមិភាគទី៤ លេបត្របាក់យកដូចពស់ថ្លន់
ដោយភ្នាក់ងារប្រចាំខេត្តឧត្ដរមានជ័យ
ឧត្ដរមានជ័យ ៖ មហាជនមានការសោកស្ដាយ ដីព្រៃរបស់រដ្ឋរាប់ពាន់ហិចតា ជាព្រៃស្រោងមើលមិនចង់ឃើញមេឃ នៅចំណុចអូរកូនតឹងអូរផ្អាវ ត្រូវបានទាហានយោធភូមិភាគទី៤យកគ្រឿងចក្រអេស្ការទ័រច្រើនគ្រឿងវាយព្រៃហ៊ំព័ទ្ធយកធ្វើជាកម្មសឹទ្ធ។
ជាក់ស្ដែងកាលពីថ្ងៃទី២៣ខែធ្នូរឆ្នាំ២០២២កន្លង់ទៅនេះ ដោយមានការរាយការណ៍ ពីរបងប្អូនប្រជាពលរដ្ឋ ថាតំបន់ខាងលើនេះ មានគ្រឿងចក្រច្រើនគ្រឿងកុំពុចូលវាយព្រៃ ដូចនេះក្រុមការងារសារព័ត៍មានយើង បានចុះមកដើម្បីថតផ្ដិតយករូបភាពធ្វើការផ្សព្វផ្សាយជាសាធារណៈតែត្រូវបានកំលាំងទាហានប្រដាប់ទៅដោយកាំភ្លើងច្រូងច្រាង និងយាមកាមតាមផ្លូវ រៀរាំងមិនអោយក្រុមកាងារយើងចូល។ក្រោយមកក្រុមការងារសាព័ត៍មានយើងបានខលទូរស័ព្ទទៅលោកឧត្ដមសេនីយ៍ទោ ហាក់ ឆេងហួត មេបញ្ជាការរងយោធភូមិភាគទី៤ និងជាមេបញ្ញាការប្រតិបត្តិការងារអភិវឌ្ឍន៍ទិសកណ្ដាលអូរកូនតឹង ទើបក្រុមទាហានបាន លោកអនុញ្ញាតអោយចូល តែទំរាំបានចូលទៅ ប្រើពេលរាប់ម៉ោង ដោយសារខាងទាហាន មានចេតនា ពន្យាពេលអោយគ្រឿងចក្របើករត់គេច រួចក៏យករថយន្តដឹងប្រេងបាំងផ្លូវបង្ករការរំខានទៀតផង។
ដីព្រៃរបស់ដ្ឋរាបពាន់ហិចតា ដែជាសម្បត្តិធម្មជាតិដ៏កម្រ បានបង្កើតមករាប់រយឆ្នាំមកហើយតែត្រូវ រលាយហិនហោចមួយប្រព្រិចភ្នែក ដោយសារទាហានយោធភូមិភាគទី៤ ហាក់បីដូចត្រូវគ្នាជាប្រព័ន្ធទើបអាចដំណើរការដោយរលូនដូចគ្រងយក គិតទុកជាមុន ហើយជាស្រាច់។
ដើមឈើធំតូចនៅតាមតំបន់នេះត្រូវបានអារផ្ដូលរលំ និងក្រៀវ ដុតចោលអស់ស្ទើទាំងស្រុង នៅសល់តែគល់និងដើមឈរខ្លះប្រហែ ៥០%ទៀត តែបច្ចុប្បន្នគ្រឿងចាក្រកុំពុងវាយកម្ចេចទាំងបំពានដោយមិនមានច្បាប់ឈូសឆាយដីព្រៃចេញដោយមន្ត្រីជំនាញពាក់ពាន់អោយបានត្រឹមត្រូវនោះឡើយ។
តាមកាបញ្ចាក់ពលរដ្ឋថា ដីក្នុងតំបន់នេះត្រូវបានទាហាន ជួលអោយបងប្អូនប្រជាពលរដ្ឋ ដាំដំឡូងមី ក្នុងមួយហិតា តំលៃ ពី(៤០០០០០)ស៊ែរសិបមើនរៀលទៅ(៦០០០០០)ហុកសិបមើនរៀលក្នុងមួយឆ្នាំ។
តាមការបញ្ចាក់របស់ ឧត្ដមសេនីយ៍ទោ ហាក់ ឆេងហួត បានអោយដឹងថា ដីនេះមានទំ
ហ៊ំ៧២០៥ហិចតា ទុកសម្រាប់បែងចែកអោយកងទ័ព្ទ ពាក់កណ្ដាល់ទៀត ទុកសម្រាប់ធ្វើកសិកម្ម ចំណែក ការយកឈ្នួលដី ដាំដំឡូងពីរប្រពលរដ្ឋ ទុកទិញជីដាក់ដំណាំស្វាយ ដាំបាន១០០០ហិតា។
តាមការបញ្ចាក់លោក ភួងលីណា ប្រធានមន្ទីបរិស្ថានខេត្តឧត្ដរមានជ័យបានអោយដឹងថា ដីនោះជាដីមូលដ្ឋាន របស់យោធា កងទពភូមិភាគ៤។
ក្រុមការងារយើងមិនអាចសុំការបភ្លឺពីនាយឧត្ដមសេនីយ៍ឯក ពៅហែង ជាមេបញ្ជាការយោធភូមិភាគទី៤បានទេ ហើយក៏សួរលោកតាម whats App ក៏មិនតបដែរ ។
ប្រជាពលរដ្ឋក៏ដូចមន្ត្រីរាជការសំណូមពរដល់លោកឧត្ដមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ និងមន្ត្រីពាក់ពាន់ក្នុងខេត្តឧត្ដរមានជ័យ មេត្តាចុះធ្វើការត្រួតពិនិត្យ ដីព្រៃចំណុចខាងលើនេះផងទាន
កុំអោយដូចពាក្យចាស់ថា កន្ទេលធំបន្លំដេក៕នៅមានត