
ឯកឧត្តម ជឹម ប៊ុនអាន ជួបសំណេះសំណាល សាកសួរសុខទុក្ខយោធិនសោធននិវត្តន៍ឆ្នាំ២០២៤ ចេញផ្សាយថ្ងៃចន្ទ ទី១៧ ខែមីនា ឆ្នាំ២០២៥
ថ្ងៃចេញផ្សាយៈ ខែមីនា 17, 2025
(បន្ទាយមានជ័យ) ថ្ងៃទី១៦ ខែ មីនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិកាេសឹករងបន្ទាយមានជ័យ បានអញ្ជើញជាអធីបតីក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខផ្ដាំផ្ញើយោធិនសោធនិវត្តន៍ ឆ្នាំ២០២៤ នៅសាលប្រជុំទីបញ្ជាការ។
លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានថ្លែងនូវការកោតសរសើរ ចំពោះស្នាដៃជាគុណបំណាច់ដ៏ធំធេង មិនអាចកាត់ថ្លៃបាន របស់បងប្អូនយោធិនសោធននិវត្តន៍ទាំងអស់ ដែលកន្លងមកបានលះបង់ គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន។
ជាចុងបញ្ចប់ លោកមេបញ្ជាការ បានបញ្ជាក់ផងដែរថា ទោះបងប្អូនយោធិនចូលសោធននិវត្តន៍ក៏ដោយ អង្គភាពនៅតែបន្តគិតគូរសុខទុក្ខ និងការលំបាករបស់បងប្អូនយោធិនសោធននិវត្តន៍ជានិច្ច៕