លោក គង់ សារិទ្ធិ អគ្គលេខាធិការសមាគម បាននាំយកអំណោយរបស់ឯកឧត្តមប្រធាន ស សុខា និងលោកជំទាវជូនលោក សូ សាមីត សមាជិកសមាគម ដែលត្រូវភ្លើងឆេះផ្ទះ

ភ្នំពេញ ÷ នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ លោក គង់ សារិទ្ធិ អគ្គលេខាធិការសមាគម បាននាំយកអំណោយរបស់ឯកឧត្តមប្រធាន ស សុខា និងលោកជំទាវ រួមមាន ៖ ថវិកា ចំនួន ១ ៦៥០ ០០០(មួយលាន ហុកសិបប្រាំម៉ឺន)រៀល អង្ករ ១០០គីឡូក្រាម ឆ្នាំងខ្ទះ ១ កញ្ច្រែង ១ ធុងដាក់ទឹក ១ ធុងទឹកកក ១ បំពង់ទឹកក្តៅ ១ ចង្ក្រានហ្គាស ១ ចានស្រាក់ ១ ជ្រុញ ១ ជន្ទាសអាំងសាច់ ១ កំសៀវដាំទឹក ១ ឆ្នាំងដាំបាយ ១ ចានដែក ១ កន្ទេល ១ មុង ១ ភួយ ១ ខ្នើយ ១ កាំបិត ១ និងទឹកត្រី ១យួរ ។

ប្រគល់ជូនលោក សូ សាមីត សមាជិកសមាគម ដែលត្រូវភ្លើងឆេះផ្ទះកាលពីពេលថ្មីៗនេះ។