
លោកមានសុភ័ក្ត្រ ដូចគេសរសើមិនខុសមែនហ៊ានដឹកអាចម៌ដីចាក់លប់យកចំណីអូរ ដែលទុកសម្រាប់រំដោះទឹកជំនន់នៅរដូវវស្សាយកធ្វើជាកម្មសិទ្ធឯកជន ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០២៥
ខេត្តឧត្ដរមានជ័យ៖ ចាំមើលថាតើ ឯកឧត្ដមមានចាន់យ៉ាដា អភិបាលនៃគណៈខេត្តឧត្ដរមានជ័យ និងលោកញើនកួន ប្រធានមន្ទីធនធានទឹកនិងឧតុនិយមខេត្ត និងលោកងួនទ្ធិរិទ្ធិ អភិបាលស្រុកអន្លង់វែង មានវិធានការបែបណា?ហើយអាចមានសម្ថភាព ការពារដីអូរដែលជាសម្បត្តិរបស់ដ្ឋបានដែរឫទេ?។
មហាជនមើលឃើញថាដីជាប់ចំណីអូរមួយចំនួនស្ថិតនៅជាប់អូរកុងបិញក្នុងទីរួមស្រុកអន្លង់វែងប្រជាពលរដ្ឋខ្លះបានសាងសងផ្ទះជាប់ផ្លូវកៅស៊ូនិងជាប់មាត់អូរកន្លងមកត្រូវបានអាជ្ញាធរហាមឃាត់មិនឲ្យចាក់អាចម៌ដីលប់ចូលចំណីអូរនោះឡើយ ពួគាត់បានត្រឹមចាក់អាចម៌ដីខាងមុខផ្ទះបន្តិចបន្តួចគ្រាន់ធ្វើដំណើរចេញចូលបានតែប៉ុនណ្ណោះព្រោះទីតាំងនេះដល់រដូវស្សាហ៍តែងតែទឹកជំនន់ជនហូរកាត់ផ្លូវជារាងរាល់ឆ្នាំ។
ស្រាប់តែថ្មីៗនេះមានរថយន្តជាច្រើនគ្រឿងសម្រុកដឹកអាចម៌ដីទាំងយប់ទាំងថ្ងៃ ចាក់លប់ចូលយកចំណីអូរបន្ថែមទៀតធ្វើឲ្យបាត់ទំហ៊ំដីចំណីអូរដែលមានជម្រៅរហូតទៅដល់ប្រហែជា៣ទៅ៤ម៉ែត្រ ទទឹងជឹតចំនូន២០ម៉ែត្របណ្ដោយ៩០ម៉ែត ស្ថិតនៅចំណុចអូរកុងបិញ ភូមិ ទួលទ្រាស ឃុំទំទង់ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។
នាក់ដែលបានដឹកអាចម៌ដីយកមកចាក់លប់អូរនោះត្រូវគេដឹងថាឈ្មោះ លោកមានសភ័ក្រ្ត ជាមន្ត្រីយោធាបម្រើការងារនៅកងពលតូចស្មើជើងលេខ៤១ មានឋានៈអនុសេនីយ៍ឯកនិងមានតួរនាទីជាជំនួយការលោកឧត្ដមសេនីយ៍ទោនាងឃីមមេបញ្ជារការកងពលតូចស្មើជើងលេខ៤១ផងដែរ។
តាមប្រភពមន្ត្រីពាក់ពាន់បានឲ្យដឹងថា កន្លងមកអាជ្ញាធរនិងមន្ត្រីជំនាញស្រុកអន្លង់វែង បានចុះទៅធ្វើការហាមឃាត់និងណែនាំម្ដង់រួចមកហើយ តែបុគ្គលខាងលើនេះមិនព្រមស្ដាប់មិនគោរពតាមការណែនាំរបស់អាជ្ញាធរស្រុកនោះទេ នៅតែបន្តលួចដឹកអាចម៌ដីមកចាក់ លប់យកចំណីអូរបន្ថែមទៀតជាបន្តបន្ទាប់ ។
ហើយមន្ត្រីពាក់ពាន់និងប្រជាពលរដ្ឋដែលមានដីហើយមានប្លង់ត្រឹមត្រូវជាប់ដីនេះបានបញ្ចាក់បន្ថែមទៀតថាដីដែលបានចាក់លប់នោះគឺជាចំណីដីអូរពិតប្រាដតមែន។
តែបច្ចុប្បន្នលោកមានសុភ័ក្រ្តមិនគោរពតាមការណែនាំនិងហាមឃាត់របស់អាជ្ញាធរនិងមន្ត្រីជំនាញស្រុកនោះទេ ហើយថែមទាំងកុំពុងសម្រុកឲ្យជាងសាងសង់ធ្វើហាងលក់បាយបន្ថែមទៀតផង។
ដោយមិនខ្លាចញញើតច្បាប់មកលើអាជ្ញាធរនិងមន្ត្រីជំនាញប្រចាំស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យអ្វីបន្តិចសោះឡើយ។
ដោយលោកសំម្អាងលើឯកសារដែលគេសង្ស័យថាអាជ្ញាធរភូមិឃុំឃុបឃិតគ្នាលួចធ្វើលិខិតកាន់កាប់និងផ្ទេសិទ្ធឹ ចេញដោយលោកមេឃុំលំទងចាស់ ឆ្នាំ២០០៦ ម្ចាស់នៅទីក្រុងភ្នំពេញដែលគេមិនដែលស្គាល់សោះឡើយ នៅលើដីចំណីអូរ។ហើយចុងក្រោយឆ្លើយដោះសារយករួចខ្លួន ទំលាក់កំហុសឲ្យខ្មោចមេឃុំចាស់ពីមុនមកតែប៉ុនណ្ណោះ។
ហេតុអ្វីមិនមានឈ្មោះលោកមានសុភ័ក្រ្ត ពុំមានឈ្មោះនៅក្នុងឯកសារទិញលក់ ឫឯកសារពាក់ពាន់ផ្សេងៗដែរធ្វើ យ៉ាងមិចបានជាលោកហ៊ានឲ្យរថយន្តដឹកអាចដីចាក់លប់អូររបស់រដ្ឋគាត់អាងខ្សែរខ្នងបង្អែកនិងបក្សពួកមែនទេ។
ប្រជាពលរដ្ឋក្នុងស្រុកអន្លង់វែងសង្ឃឹមយ៉ាងមុតមាំថាអាជ្ញានិងមន្ត្រីជំនាញស្រុកខេត្ត ប្រើសឹទ្ធិតួរនាទីភារកិច្ចរបស់ខ្លួនចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីការពារដីរបស់រដ្ឋនិងដកហូតមកវិញនិងឲ្យបុគ្គលខាងលើនេះឲ្យកាយអាចម៌ដីដែលបានចាក់លប់ចេញវិញដើម្បី រក្សារបាននូវចំណីអូររូបរាងដើមមកវីញ។កុំឲ្យពលរដ្ឋរិះគន់ថា ពលរដ្ឋធម្មតាធ្វើមិនបាន បែជាបុគ្គលមានលុយមានអំណាចធ្វើអ្វីៗបានតាមតែអំពើចិត្ត។
ហើយច្បាប់នៅខេត្តឧត្ដរមានជ័យអនុវត្តបានតែមកលើពលរដ្ឋក្រក្រទន់ខ្សោយគ្មានខ្សែរគ្មានបក្សពួក វាជារឿងអយុត្តធម៌បំផុតសម្រាប់ពលរដ្ឋ។
ជាការប្រមានកុំឲ្យថ្ងៃក្រោយមានបុគ្គលខិលចេះហ៊ានរំលោភយកលើដីរបស់រដ្ឋបន្តទៅទៀត។
ហើយបញ្ហាកើតឡើងនេះគួរតែអនុវត្តផ្លូវច្បាប់ចំពោះបុគ្គលដែលបានទន្ទានហ៊ំព័ទ្ធកាន់កាប់ យកដីរបស់រដ្ឋយកធ្វើជាកម្មសិទ្ធឹឯកជនដោយខុសច្បាប់។
ពីមួយឆ្នាំទៅមួយឆ្នាំ នៅស្រុកអន្លង់វែងមានទឹកជំនន់រាស់ឆ្នាំ ដោយសារមានបុគ្គលខិលខូចមួយនួន តែងតែងចង់មានចង់បានដឹកអាចម៌ដីលក់យកចំណីអូរធ្វើជាកមនមសឹទ្ធិរបស់ខ្លួន ដោយមិខ្វល់ផលប៉ះពាល់ដល់ប្រយោជន៍ជាតិនោះឡើយ។
តាមបញ្ចាក់របស់មានសុភ័ក្ត្រ បានឲ្យដឹងថា ដីនេះលោកបានទិញពីឈ្មោះ ឃីសុគន្ធី នៅទីក្រុងភ្នំពេញមានតែបាត់ចំនួនក្បាលដីបន្ថែមទៀតផង។
ហើយមិនខ្វះទេនាក់ចាក់លប់យកចំណីអូរមែនតែលោកទេនាក់សារព័ត៌មានផ្សាយគេផងកុំផ្សាយតែលោក។
រីឯលោកងួនទ្ធិរិទ្ធី អភិបាលស្រុកអន្លង់វែង លោកបានឲ្យមន្ត្រីសាលាស្រុកនិងមន្រីជំនាញចុះធ្វើការនិងបញ្ជូនរបាយទៅសាលាខេត្តហើយ សម្រាច់យ៉ាងណាលើលោកអភិបាលខេត្ត។
លោកញើនកួនប្រធានមន្ទីធនធានទឹកនិងឧតុនិយមខេត្តឧត្ដរមានជ័យ បញ្ចាក់ថាចាំលោកជួនដំណីងឲ្យអាជ្ញាធរស្រុកចុះពិនិត្យជាក់ស្ដែងសប្ដាហ៍ក្រោយលោកចុះមកមើលផ្ទាល់។
អង្គភាពសារព័ត៌មានយើងរងចាំបកស្រាយបំភ្លឺឡើវវិញរាល់ម៉ោងធ្វើការតាមច្បាប់របបអ្នកសារព័ត៌មានតាមរយៈ០៩៧៧៣១៩២៩៩