លោកឧត្តមសេនីយ៍ត្រី សឿន សេន ស្នងការរងទទួលផែននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច អញ្ជើញជាអធិបតីភាពបញ្ជុះបឋមសិលាសាងសង់អគារប៉ុស្តិ៍នរគបាលរដ្ឋបាលវ៉ារិន ចេញផ្សាយថ្ងៃអង្គារ៍ ទី១៨ ខែកុម្ភះ ឆ្នាំ២០២៥

សៀមរាប ៖ នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ០៩:០០នាទី នៅបរិវេណប៉ុស្តិ៍នគរបាលរដ្ឋបាលវ៉ារិន បានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់អគារប៉ុស្តិ៍នគរបាលរដ្ឋបាលវ៉ារិន នៃអធិការដ្ឋាននគរបាលស្រុកវ៉ារិន ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី សឿន សេន ស្នងការរងទទួលផែននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ ក្នុងនោះផងដែលក៏មានការចូលរួមពី លោកស្នងការរងលោកនាយការិយាល័យ ប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលរងស្រុក លោកអធិការ-អធិការរង លោកនាយ-នាយរងផ្នែកលោកនាយ-នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាល មន្រ្តី នៃអធិការដ្ឋាននគរបាលស្រុកវ៉ារិន និងអាជ្ញាធរមូលដ្ឋានដែលពាក់ព័ន្ធផងដែរ ៕