
(វគ្គទី១)ល្បិចឆបោក រំលោភលើសេចក្តីទំនុកចិត្តរបស់ក្រុមហ៊ុន ស៊ីវិលយ័ គ្លូបល ហ្វីនថេក (ខេមបូឌា) ម្ចាស់អាជីវកម្មឈ្មោះ សូត្រ ស៊ីវុទ្ធី និងអ្នកបណ្តាក់ទុនជាមួយសុីដាច់លុយអស់រាប់ពាន់ដុល្លារួចបែរជាធ្វើមិនដឹងមិនឮក៏ព្រោះតែ… ចេញផ្សាយថ្ងៃចន្ទ ទី១០ ខែកុម្ភះ ឆ្នាំ២០២៥ រាយការណ៍ដោយ÷ស៊ីមឈុនលី
ខេត្តសៀមរាប ÷ ល្បិចឆបោករំលោភលើទំនុកចិត្តបានកើតមានជាហូហែរនូវការជឿទុកចិត្តទើបហ៊ានដាក់បណ្តាក់ទុនរាប់ពាន់ដុល្លារកស៊ីជាមួយគ្នាតែអកុសល អស់ទាំងលុយនិងកិត្តិយសទៀតផង។
ក្រុមអ្នកសារព័ត៌មានយើងបានចុះទៅជួបនិងធ្វើបទសម្ភាសជាមួយអ្នកស្រី ឈុយ វល័ក្ខ រស់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប បានរៀបរាប់ទាំងក្តុកក្តួលថា ដោយមានការទុកចិត្តលើក្រុមហ៊ុន ស៊ីវិលីគ្លូបល ហ្វីនថេក(ខេមបូឌា)ទើបអ្នកស្រីបានបណ្តាក់ទុនសាច់ប្រាក់សរុបចំនួន 4010 $( បួនពាន់ដប់ដុល្លា ) ឲ្យទៅលោក សូត្រ ស៊ីវុទ្ធី ជាអគ្គនាយកក្រុមហ៊ុន រស់នៅភូមិបេង ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប បានចុះអនុស្សរណះយោកយល់គ្នារវាងក្រុមហ៊ុននិងលោកស្រី ឈុយ វល័ក្ខនៅខេត្តសៀមរាបកាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤។
លោកស្រីបានបន្តទៀតថា លោកស្រីបានធ្វើការកម្មង់ទិញត្រីខកំប៉ុងពីក្រុមហ៊ុន ស៊ីវិលី គ្លូបល ហ្វីនថេក(ខេមបូឌា)បានបាញ់សាច់ប្រាក់តាម QRកូដ មានចំនួនបីលើក នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤បានផ្ទេរសាច់ប្រាក់ចូលទៅក្នុងគណនេយ្យលោក សូត្រ ស៊ីវុទ្ធី លើកទី១ ចំនួន 1,675•00 ដុល្លា នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ លើកទី២=នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ បានផ្ទេរសាច់ប្រាក់ចំនួន 1,350•00 ដុល្លា ទី៣=ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ផ្ទេរសាច់ប្រាក់ -985•94 ដុល្លា តាមរយៈ គណនេយ្យរបស់លោក សូត្រ ស៊ីវុទ្ធីដដែល ចូលទៅក្នុងគណនីយលោក សូត្រ ស៊ីវុទ្ធី ជាអគ្គនាយកក្រុមហ៊ុនរួចរាល់ហើយ។
លោកស្រី ឈួយ វល័ក្ខ បានបន្តទៀតថា នៅ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ខាងក្រុមហ៊ុនរបស់លោក សូត្រ ស៊ីវុទ្ធី បានដឹកត្រីខកំប៉ុងចំនួន47កេះមកឲ្យលោកស្រី តែប៉ុណ្ណោះ លុះក្រោយមក លោកស្រីក៏បានទំនាក់ទំនងតាមលេខទូរសព្ទ ដើម្បីស៊ូបញ្ជាក់ទៅកាន់លោក សូត្រ ស៊ីវុទ្ធីថាពេលណាថ្ងៃណាទើបផ្ញើត្រីខកំប៉ុងមកឲ្យលោកស្រីបង្គ្រប់ ក៍ប៉ុន្តែខលចូលលោកមិនលើកទូរស័ព្ទចំណែកតេឡេក្រាមវិញមិនផ្តល់ភាពជាក់លាក់ណាមួយជូនលោកស្រីបាននោះឡើយ។
លោកស្រីបន្ថែមទៀតថា សាច់ប្រាក់ដែលប្រគល់ជូនទៅខាងក្រុមហ៊ុនដើម្បីរកស៊ីគឺបានដើរខ្ចីបុលគេនិងចងការធានាគាតែឥឡូវនេះទឹកភ្នែកហូរក្បាលជង្គង់ហើយ ប្រាក់ក៏បង់ថង់ក៏ដាច់។
លោកស្រី ឈួយ វល័ក្ខណ៍ សូមសំណូមពរ ទៅលោក សូត្រ ស៊ីវុទ្ធីដែលជាអគ្គនាយកក្រុមហ៊ុន មេត្តាចូលខ្លួនមកដោះស្រាយជាបន្ទាន់។ បើពុំនោះទេ លោកស្រីនិងដាក់ពាក្យបណ្ដឹង ទៅកាន់អាជ្ញាធរមានសមត្ថកិច្ច និងស្នើទៅដល់មន្ត្រីអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តសៀមរាប សូមមេត្តាជួយរកនិងផ្ដល់យុត្តិធម៌ជូនលោកស្រីនិងក្រុមគ្រួសារផង។
សារព័ត៌មានយើងបានព្យាយាមទាក់ទងខលតាមលេខទូរស័ព្ទជាច្រើនដងទៅកាន់លោក សូត្រ ស៊ីវុទ្ធី អគ្គនាយកក្រុមហ៊ុន ដើម្បីសាកសួរជុំវិញករណីខាងលើនេះចូលជាច្រើនដងហើយតែមិនលើក អង្គភាពយើងខ្ញុំរងចាំការបកស្រាយឡេឺងវិញពីសមុីជនពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ។