
កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្រ្កាបករណីគ្រឿងញៀនក្នុងមូលដ្ឋានឃាត់ខ្លួនជនសង័្សយចំនួន 01នាក់ អនុវត្តតាមច្បាប់៖ ចេញផ្សាយថ្ងៃអាទិត្យ ទី២៦ ខែមករា ឆ្នាំ២០២៥
ខេត្តបាត់ដំបង ÷ នៅថ្ងៃទី 24 ខែមករា ឆ្នាំ2025 វេលាម៉ោង 16:55 នាទី ចំណុចភូមិបឹងឈ្នះ ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋានគរបាលស្រុកគាស់ក្រឡ បានចុះប្រតិបត្តការបង្រ្កាប ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន 01ករណី ក្នុងបទល្មើស ជាក់ស្ដែង ឃាត់ខ្លួនជនសង្ស័យ ចំនួន 01 នាក់ ៖
👉 ឈ្មោះ ថា សុីឡី ហៅ ឡុញ ភេទប្រុស អាយុ 25ឆ្នាំ មានទីលំនៅ ភូមិបឹងឈ្នះ ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។
* វត្ថុតាង ចាប់យករួមមាន ៖
-ម្សៅក្រាមពណ៌សថ្លា ច្រកក្នុងថង់ប្លាស្ទិកសថ្លាចំនួន 11ថង់ សង្ស័យមានសារធាតុញៀន
-ទូរស័ព្ទដៃចំនួន 01 គ្រឿង (ចាស់)
-កូនថង់សម្រាប់រំលែកថ្នាំញៀនលក់មួយចំនួន ។
🚨 ក្រោយធ្វើការសាកសួររួចកម្លាំងយើងកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញអនុវត្តតាមនីតិវិធី ៕
__
👉🏻 គ្រឿងញៀនបំផ្លាញអនាគតរបស់អ្នកនិងគ្រួសារអ្នក សូមនិយាយតែថាទេចំពោះគ្រឿងញៀន ‼️