កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកក្រឡាញ់ ចុះធ្វើការផ្សព្វផ្សាយសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ និងធ្វើការណែនាំដល់អាជីករ មិនឲ្យដាក់តាំងលក់ និងចែកចាយផាវ កាំជ្រួច និងគ្រឿងផ្ទុះផ្សេងៗគ្រប់ប្រភេទ ចេញផ្សាយថ្ងៃសៅរ៍ ទី២៥ ខែមករា ឆ្នាំ២០២៥

សៀមរាប ៖ ថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ដោយអនុវត្តតាមការណែនាំរបស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកក្រឡាញ់ បានចុះធ្វើការផ្សព្វផ្សាយសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ និងធ្វើការណែនាំដល់អាជីករ មិនឲ្យដាក់តាំងលក់ និងចែកចាយផាវ កាំជ្រួច និងគ្រឿងផ្ទុះផ្សេងៗគ្រប់ប្រភេទ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន-វៀតណាម បានសរុបបានចំនួន ០២ផ្សារ ស្មើ ២៥តូប។ ក្រោយការផ្សព្វផ្សាយសេចក្តីណែនាំ និងសង្កេតឃើញថាបងប្អូនអាជីវករមានការយល់ដឹងអំពីផលប៉ះពាល់ ដែលបណ្តាលមកពីផាវ កាំជ្រួច និងគ្រឿងផ្ទុះផ្សេងៗ និងសហការបានល្អជាមួយកម្លាំងជំនាញ ហើយក៏គ្មានការដាក់តាំងលក់ ស្តុកទុក និងចែកចាយផាវ កាំជ្រួច និងគ្រឿងផ្ទុះផ្សេងៗឡើយ ៕