
តំណាងលោកឧត្តមសេនីយ៍ទោ ហួត សុធី អញ្ជើញដឹកនាំក្រុមការងារ នាំយកនូវថវិកាគ្រឿងឧបភោគបរិភោគមួយចំនួនរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ចេញផ្សាយថ្ងៃសៅរ៍ ទី២៥ ខែមករា ឆ្នាំ២០២៥
សៀមរាប ៖ ថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ លោកឧត្ដមសេនីយ៍ទោ ហួត សុធី ប្រធានគណៈកម្មាធិការ ស.អ.ក ខេត្តសៀមរាប បានចាត់លោកឧត្តមសេនីយ៍ត្រី សឿន សេន ដឹកនាំក្រុមការងារ ដោយមានការចូលរួមពីអាជ្ញាធរដែនដី បាននាំយកនូវថវិកាចំនួន ២០,០០០,០០០៛ (ម្ភៃលានរៀលគត់) របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ចំនួន៥គ្រួសារ ដូចខាងក្រោម៖
១.ឈ្មោះ ភាន់ អ៊ា ភេទប្រុស អាយុ ៥៧ឆ្នាំ អត្តលេខ HA83000617 (ពិការ)ដែលបានទទួលមរណភាព ដោយរោគាពាធ ។
២.ឈ្មោះ ពេជ្រ ប៉ាល់ ភេទប្រុស អាយុ ៥៩ឆ្នាំ អត្តលេខ RA13000801 (និវត្តជន) ដែលបានទទួលមរណភាព ដោយរោគាពាធ ។
៣.ឈ្មោះ សាមុត កែវ ភេទស្រី អាយុ ៨០ឆ្នាំ អត្តលេខ SA05000349 (ពលី)ដែលបានទទួលមរណភាព ដោយរោគាពាធ ។
៤.ឈ្មោះ ព្រហ្ម ខុន ភេទប្រុស អាយុ ៧០ឆ្នាំ អត្តលេខ RA15000230 (និវត្តជន)ដែលបានទទួលមរណភាព ដោយរោគាពាធ ។
៥.ឈ្មោះ ជិម យន់ ភេទប្រុស អាយុ ៦៦ឆ្នាំ អត្តលេខ HA93001480 (ពិការ)ដែលបានទទួលមរណភាព ដោយរោគាពាធ ។
ឆ្លៀតក្នុងឱកាសដ៏សែនក្រៀមក្រំបំផុតនោះ លោកឧត្តមសេនីយ៍ត្រី និងក្រុមការងារ ក៏បានសំណេះសំណាលរំលែកទុក្ខ និងអាននូវលិខិតចូលរួមមរណទុក្ខរបស់គណៈកម្មាធិការ ស.អ.ក ខេត្ត ជាកិច្ចចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពផងដែរ ៕