
ប្រទះឃើញអាវុធ គ្រាប់បែក និងគ្រាប់កាំភ្លើង នៅក្រោមគ្រែក្នុងបន្ទប់ឪពុកឈ្មោះសំ វណ្ណា ភេទប្រុស (អតីតយោធាស្រុកអង្គស្នួលដែលបានឈប់ពីការងារ) ដែលបានស្លាប់ទៅកាលពីថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៤ ដោយរោគាពាធ ចេញផ្សាយថ្ងៃអង្គារ៍ ទី៧ ខែមករា ឆ្នាំ២០២៥
ខេត្តកណ្ដាល ស្រុកអង្គស្នួល
ម្ចាស់ផ្ទះ ឈ្មោះ សំ សុីនួន ភេទស្រី អាយុ៣៧ ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិក្រាំងម្កាក់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល នៅថ្ងៃចន្ទ ៨កើត ខែបុស្ស ឆ្នាំរោងឆស័កព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២៥ បានប្រទះឃើញអាវុធ គ្រាប់បែក និងគ្រាប់កាំភ្លើង នៅក្រោមគ្រែក្នុងបន្ទប់ឪពុកឈ្មោះសំ វណ្ណា ភេទប្រុស (អតីតយោធាស្រុកអង្គស្នួលដែលបានឈប់ពីការងារ) ដែលបានស្លាប់ទៅកាលពីថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៤ ដោយរោគាពាធ ។
ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកណ្តាលការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល លោកអធិការនគរបាលស្រុកអង្គស្នួលដឹកនាំដោយ:លោកវរសេនីយ៍ទោ ឆេង សុខងួន អធិការរងមានការចូលរួម:
១,អង្គភាពជំនាញ ស៊ីម៉ាក់
២,កម្លាំងផ្នែកជំនាញសណ្តាប់ធ្នាប់ចរាចរណ៍ស្រុក
៣,កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងម្កាក់
៤,កម្លាំងកងរាជអាវុធហត្ថស្រុក
៥,លោកស្រី សំ សុីនួន (ម្ចាស់ផ្ទះ) បានចុះមកត្រួតពិនិត្យនៅក្នុងបន្ទប់ឪពុកឈ្មោះ សំ វណ្ណា (បន្ទប់បិទទ្វារចោល) រយៈពេល១១ ខែមកហើយ ក្រោយពីឪពុកបានទទួលមរណៈភាព
សម្ភារៈគ្រឿងផ្ទុះបានពិនិត្យឃើញរួមមាន ដូចខាងក្រោម:
១. គ្រាប់បែកដៃចំនួន (០៣គ្រាប់)
២. គ្រាប់មីនខ្យល់៧២A (០១គ្រាប់)
៣. គីបអគ្គីសនី ចំនួន ០៧
៤. គីបធម្មតា ០៥
៥. គីបគ្រាប់បែកដៃចំនួន៧០
៦. ម្សៅ TNT ៤,៥ដុំ =៤៥០g
៧. អាវុធ ម៉ាក អឹមសី ចំនួន(០១ដើម)
៨. អាវុធ ម៉ាក អឹម១៩ចំនួន (០១ដើម)
៩. បង់ ០៨ (មានគ្រាប់ក្នុងបង់ ០២បង់)
១០.គ្រាប់Akចំនួន ៦៩គ្រាប់ ;គ្រាប់អឹមសី ៣២គ្រាប់
💥ចំពោះ
១. គ្រាប់បែកដៃចំនួន (០៣គ្រាប់)
២. គ្រាប់មីនខ្យល់៧២A (០១គ្រាប់)
៣. គីបអគ្គីសនី ចំនួន ០៧
៤. គីបធម្មតា ០៥
៥. គីបគ្រាប់បែកដៃចំនួន៧០
៦. ម្សៅ TNT ៤,៥ដុំ =៤៥០g
បានប្រគល់ជូនអង្គភាពជំនាញ ស៊ីម៉ាក់ រួចរាល់ហើយ ។
(ជូនភ្ជាប់នូវកំណត់ហេតុ ប្រគល់-ទទួល ០១សន្លឹក )។
👉ចំពោះ អាវុធនិងគ្រាប់ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល
១. អាវុធ ម៉ាក អឹមសី ចំនួន(០១ដើម)
២. អាវុធ ម៉ាក អឹម១៩ចំនួន (០១ដើម)
៣. បង់ ០៨ (មានគ្រាប់ក្នុងបង់ ០២បង់)
៤.គ្រាប់Akចំនួន ៦៩គ្រាប់ ;គ្រាប់អឹមសី ៣២គ្រាប់។