
បែកធ្លាយសារសម្លេង រវាងថៅធំផ្តល់លុយទិញឈើល្មើសច្បាប់ ដល់មេឈ្មួញកណ្តាល និងរត់ការដល់សមត្ថកិច្ច មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធមួយចំនួន
ខេត្តព្រះវិហារ ៖ នេះបើតាមប្រភពពីរប្រជាពលរដ្ឋលួចបង្ហើបឲ្យដឹងថា:
មេឈ្មួញល្បីដើទិញឈើឈ្មោះ បៀង រស់នៅភូមិស្រែវាល ឃុំឆ្មា ស្រុក
ជ័យសែន ខេត្តព្រះវិហារ ដែលជាអ្នកទទួលគៀងគរពលរដ្ឋចូលព្រៃកាប់
ឈើ ក្នុងដែនជម្រកសត្វព្រៃយ៉ាងអនាធិប្បតេយ្យ។ យកមកឲ្យឈ្មោះ
សាក់ សិច មេឈ្មួញដ៏ល្បីជាម្ចាស់ដេប៉ូឈើប្រចាំស្រុកជ័យសែន ដែល
ទទួលលុយរាប់ពាន់ រាប់ម៉ឺនដុល្លារ ពីស្ត្រីល្បីឈ្មោះជិន អូន ជាមេឈ្មួញ
ដ៏ធំបានផ្តល់លុយ យ៉ាងសន្ធឹកសន្ធាប់ ដល់សាខាជាមេឈ្មួញប្រចាំស្រុក
ជ័យសែន និងស្រុករវៀង ខេត្តព្រះវិហារ ដើម្បីជាមុខជំនួញអាជីព។
ចំណែកលោក.បៀង.ជាអ្នកដើប្រមូលគៀងគរពលរដ្ឋឲ្យ ឲ្យចូលព្រៃកាប់ឈើព្រៃ
សហគមន៍ព្រះរការ ជាពិសេសតំបន់ជម្រកដែនសត្វព្រៃ ព្រៃឡង់ ដែលជាប្រភព
អំបូរទៅដោយ ធនធានធម្មជាតិ ព្រៃឈើស្រោងធំៗ ដែលជាជម្រកសត្វព្រៃ ហើយ
គ្រប់គ្រងដោយមន្ត្រីបរិស្ថាន ប្រជុំបួនខេត្តគឺ ទី១.ខេត្តក្រចេះ ទី២.ខេត្តស្ទឹងត្រែង
ទី៣.ខេត្តព្រះវិហារ និងទី៤.ខេត្តកំពង់ធំ បែជាមិនអើពើ ក្នុងការទប់ស្កាត់ បង្ក្រាប
រាល់សកម្មភាព ដឹកជញ្ជូនឈើល្មើសច្បាប់ ទាំងនេះឡើយ។ ហើយចំណែកឈ្មោះ.
បៀង. នេះទៀតសោតជាអ្នកនាំឈើចេញពីគ្រប់ច្រកល្ហក ជាពិសេសដែនជម្រក
ដែនសត្វព្រៃ ព្រៃឡង់នេះតែម្តង ដើម្បីផ្តល់ទៅឲ្យម្ចាស់ជំនួយលុយ គឺអ្នកស្រីជិន អូន
ចែកចាយបន្តក្នុងមុខរបរជំនួញឈើល្មើសច្បាប់ទាំងនេះ។
បច្ចុប្បន្នព្រៃព្រះរការ និងព្រៃឡង់ កំពង់តែរងការវិនាសអន្តរាយ ដោយសារក្រុម
មេឈ្មួញឧក្រិដ្ឋជនបំផ្លាញព្រៃឈើ ជារៀងរាល់ថ្ងៃគ្មានការទប់ស្កាត់ ឬបង្ក្រាបពី
មន្ត្រីជំនាញនេះណាមួយឡើយ។ ជាពិសេសលោកស៊ុង ច័ន្ទសុជាតិ ប្រធានមន្ទីរ
បរិស្ថានខេត្តព្រះវិហារ លោកនួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ
ប្រហែលជាបានទទួលលាប ក្នុងការសូកប៉ាន់ ពីសំណាក់មេឈ្មួញធំៗ ធ្នូមិនបង្ក្រាប
ព្រោះឈ្មួញបានចំណាយលុយ ទិញទឹកចិត្ត សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងមូលដ្ឋាន។
ព្រោះតែលុយ ធ្វើឲ្យបាត់បង់គិតិយសគោត្តនាម តួនាទីរបស់ខ្លួនជាមន្ត្រីបម្រើរាស្ត្រ
ជាមន្ត្រីជំនាញមានតួនាទី ភ្លេចតំណែងខ្លួនជាអ្វី ព្រោះតែលុយ ទើបមានអំណាច
ផ្តល់សិទ្ធឲ្យឈ្មួញប្រព្រឹត្តិអំពើល្មើសច្បាប់កាប់ទន្ទ្រានដីព្រៃរបស់រដ្ឋ រួមនិងបើកដៃ
ឲ្យមេឈ្មួញធ្វើសកម្មភាព កាប់ឈើ ដឹកជញ្ជូនឈើល្មើសច្បាប់យ៉ាងគគ្រឹកគ្រេង
បែជាធ្វើពុជាដេកលក់។ ពិតណាស់ផ្គើននិងច្បាប់រដ្ឋធម្មនុញ្ញរបស់កំពូល ផ្គើននិង
ប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន ជាបិតាស្ថាបនិកជាតិ ជានាយករដ្ឋមន្ត្រីនៃកម្ពុជាយើង។