
មេឈ្មួញដ៏មានឥទ្ធិពលនាំចេញបទល្មើសឆ្លងដែននិងពលករ ទំនិញចេញចូលទាំងយប់ទាំងថ្ងៃឯកងការពារព្រុំដែនគោកលេខ៥០៣ជាអ្នកបើកភ្លើងខៀវថែមទាំងការពារឲ្យនាំចូលដោយរលូន…! ចេញផ្សាយថ្ងៃសៅរ៍ ទី២៨ ខែធ្នូ ឆ្នាំ២០២៤
- បន្ទាយមានជ័យ÷ តាមសេចក្តីរាយការណ៍មកថាកងការពារព្រំដែនគោកលេខ៥០៣ឋិតនៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ លួចបើកដៃឲ្យក្រុមមេខ្យល់នាំពលករខុសច្បាប់ចេញចូលតាមច្រករបៀងប៉ុស្ត៍ទំនប់ដាច់គ្រប់គ្រង់ដោយលោកវរសេនិ៍យត្រី(កែវ សារី)បើកដៃអោយឈ្មួញនឹងមេខ្យល់នាំទំនិញនឹងពលករយ៉ាងពេញបន្ទុក វិញហើយ ក្រោយបិទរឺផ្អាកមួយរយ:ពេលជាច្រើនឆ្នាំ។
សកម្មភាពនេះកំពុងផ្ទើនទៅនិងបទបញ្ជាររបស់សម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ តាមប្រភពពីប្រជាពលរដ្ឋម្នាក់ដែលលួចបង្ហើបប្រាប់អង្គភាពអ្នកសារព័ត៌មានយើងឲ្យដឹងថា ច្រករបៀងដែលគ្រប់គ្រងដោយ(លោកវរសេនីយទោ រឿង សារិត) មេបញ្ជាការកងការពារព្រំដែនគោរ៥០៣បានចាប់ផ្តើមបើកដៃឲ្យលោក(កែវសារី)ឃុបឃិតជាមួយមេខ្យល់និងនិងឈ្មួញរកសុី នាំពលករនិងទំនិញយ៉ាង គគ្រឹក្សគគ្រេង ចេញចូលប្រទេសថៃនឹងកម្ពុជាដោយខុសច្បាប់។
តាមការជាក់ស្តែងកាលពីថ្ងៃទី២៧ ខែធ្នូឆ្នាំ២០២៤នេះ សារព័ត៌មានយើង បានទៅដល់ទីតាំងច្រករបៀងហៅប៉ុស្ដិ៍ទំនប់ដាច់គ្រប់គ្រង់ដោយលោកវរសេនិ៍យត្រី កែវ សារី ទាហាន៥០៣ ឋិតក្នុងភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ បានសង្កេតឃើញថា មានម៉ូតូកង់បី នឹងរថយន្ថ ដឹកជញ្ជូនទាំងយប់ទាំងថ្ងៃ ដោយមិនធ្វើតាមការណែនាំអនុវត្តតាមអនុសាស្ត្ររបស់សម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃឡើយ។
បើយោងតាមប្រសាន៍របស់សម្តេចក្រឡាហោម ស ខេង អតីតនាយករដ្ឋមន្រ្តីក្រសួងមហាផ្ទៃកន្លងទៅក៏បានបញ្ជារឲ្យកងកម្លាំងទាំងអស់នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រូវបិទឲ្យអស់គ្រប់ច្រករបៀង ព្រោះច្រករបៀង អាចឲ្យមានករណីអំពើរត់ពន្ធអាវុធ គ្រឿងញៀន ទំនិញគេចពន្ធ និង ការជួយដូរមនុស្សខុសច្បាប់ផងដែរ។ តែអ្វីគួរឲ្យហួសចិត្តនោះ គឺ ច្រករបៀងមួយកន្លែងដែល គ្រប់ដោយកងអនុសេនាតូចស្នើជើង៥០៣ បានធ្វើការបើកភ្លើងខៀវឲ្យក្រុមមេខ្យល់និងមេឈ្មួញនាំពលករនិងទំនិញចូលកម្ពុជានឹងថៃផ្គើននិងបទបញ្ជារថ្នាក់លើទៅវិញ។
សូមបញ្ជាក់ថា (លោក រឿង សារិត) គឺមេបញ្ជារកាកងការពារព្រំដែនគោក៥០៣ តើលោកមានបានដឹងដែរទេថា កូនចៅរបស់លោកដែលឈរជើងចំនុចច្រករបៀងមួយកន្លែងគ្រប់គ្រងដោយលោក(វរសេនិ៍យត្រី កែវ សារី)បើកច្រករបៀង កំពុងឃុបឃិតគ្នាជាមួយក្រុមឈ្មួញចេញបទល្មើសឆ្លងដែនពីថៃចូលកម្ពុជា? តើលោកបានដឹងដែលឬទេដឹងហើយ ឬក៏បណ្ដែតបណ្ដោយឲ្យធ្វើបែបនេះ សូមឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ជួយចាត់ប្រធានការយ៉ាងម៉ើងម៉ាត់នៅទីតាំងខាងលើនេះផងទាន។
ពាក់ព័ន្ធនិងបញ្ហានេះដែរលោក មេបញ្ជាការកងការពារព្រំដែនគោកលេខ៥០៣ សារព័ត៌មានយើងមិនអាចសុំការបំភ្លឺបាននោះទេដូច្នេះអង្គភាពយើងរង់ចាំការបំភ្លឺរៀងរាល់ម៉ោងធ្វើការ ៕