លោក ឈឿង ឈឹង អ្នករាយការណ៍អោយសារព័ត៌មាន កម្ពុជាអភិវឌ្ឍន៍ ត្រូវបានខ្មាន់កាំភ្លើងប៉ុនប៉ងបាញ់សម្លាប់យ៉ាងព្រៃផ្សៃ សំណាងល្អមិនស្លាប់ តែបណ្តាលអោយរងរបួសធ្ងន់ធ្ងរ ដោយសង្ស័យលើមូលហេតុ លោកឈឿង ឈឹង ក្លាយជាឆ្អឹងទទឹងក នៃ អំពើឃុបឃឹតក្នុងការលបលួចបំផ្លាញព្រៃឈើក្នុងដែនការពារព្រៃឈើបឹងពែយកធ្វើជាកម្មសិទ្ធ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី៥ ទែធ្នូ ឆ្នាំ២០២៤

ខេត្តសៀមរាប ៖ លោក ឈឿង ឈឹង អ្នកយកព័ត៌មានអោយសារព័ត៌មាន គេហទំព័រកម្ពុជាអភិវឌ្ឍន៍ ត្រូវបានខ្មាន់កាំភ្លើង នៅមិនទាន់ស្គាល់មុខ បានលួចបាញ់ប្រហារយ៉ាងសាហាវព្រៃផ្សៃលើរូបលោក។តែសំណាងណាស់ទឹកដោះ
ម្តាយថ្លៃ ទើបលោកឈឹងមិនបានស្លាប់នោះទេ គ្រាន់តែ បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយកំពុងសង្គ្រោះ។

ហេតុការណ៍បាញ់ប្រហារដ៏ថោកទាបនេះកើតឡើង នៅចំណុចភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្ត
សៀមរាប កាលពីវេលាម៉ោង ១៨ និង ០០នាទីព្រលប់ថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០២៤នេះ។ជាបឋម ករណីនេះត្រូវសាច់ញា
តិនិងមិត្តភក្រ័លោកឈឿង ឈឹង បានអោយដឹងថាពួកគាត់បានដាក់ការសង្ស័យថា៖ករណីលួចរបាញ់សម្លាប់លោកឈឿង ឈឹងនេះ ជាអំពើមានការឃុបឃឹតរៀបចំទុកជាមុនដើម្បូីសម្លាប់បំបិតមាត់ ដែលមានមូលហេតុតែមួយគត់ គឺដោយសារការងារដែលលោកឈឿង ឈឹងបាន(ក្លាយជាឆ្អឹងទទឹងក) របស់(មេក្លោងកាប់បំផ្លាញព្រៃឈើជាសម្បត្តិរដ្ឋយកធ្វើជាកម្មសិទ្ទ)ដែលឃុបឃឹតជាមួយនិងបុគ្គលដែលមានតួនាទីជាមន្ត្រីទទួលខុសត្រូវការពារព្រៃឈើដែនការពារព្រៃបឹងពេរ៍ម្នាក់។ខណៈដែលលោកឈឿង ឈឹង មានគោលដៅទៅថតយកសកម្មភាពកាប់ឆ្កាព្រៃ ឈួសរាន្តដឺព្រៃ នឹងការបោះបង្គោលយកដីក្នុងដែនការពារបឹងពែរ៍ ដែលគ្រប់គ្រងដោយប្រធានស្នាក់ការបរិស្ថានដ៏កំណាចម្នាក់ បាននឹងកំពុងឃុបឃឹតបើកដៃអោយជនទុច្ចរិតបំផ្លាញស្ទើរលាយអស់ទៅហើយនោះ យកមកចុះផ្សាយជាលើកទីពីរតែត្រូវបែកការណ៍ ដូចដើរចូលអន្ទាក់ជនទុច្ចរិតអញ្ចឹង  ក្នុងខណៈដែលលោកឈឿងឈឹងកំពុងតែជិះម៉ូតូទៅយកព័ត៌មាន ជាពិសេករណីដីព្រៃក្នុងការគ្រប់គ្រងរបស់ស្នាក់បរិស្ថានបឹងពែរ ដែលត្រូវបានបុគ្គលខិលខូចមួយចំនួន ដែលតែងតែលួចចូលកាប់និងធ្វើកម្មភាពឈូសឆាយទន្ទានហ៊ំព័ទ្ធធ្វើជាកម្មសឹទ្ធផ្ទាល់ខ្លួនទាំងយប់ទាំងថ្ងៃ សឹងតែអស់ទៅហើយនោះ ។
គួររម្លឹកថា៖កន្លងមកលោកឈឿង ឈឹង ធ្លាប់ចូលទៅថតផ្ដិតយករូបភាពក្នុងដីដែនជម្រកសត្វព្រៃបឹងពែរ ដែលត្រូវជនខិលខួច រួមដៃជាមួយមន្ត្រី ដែលសង្ស័យជាបក្ខពួកជនទុច្ចរិត ដែលកំពុងកាប់រាន្ត ឈូលឆាយព្រៃដោយផ្ទាល់់ៗ ហើយពួកគេធ្វើរបងហ៊ំព័ទ្ធយកធ្វើជាកម្មសឹទ្ធជាច្រើនរយហិកតានោះ ជាច្រើនដងរួចមកហើយ។ហើយបានយកទៅធ្វើការចុះផ្សាយព្រោងព្រាត រហូតអាជ្ញាធរស្រុកជីក្រែង បានដឹកនាំកម្លាំងចុះទៅធ្វើស្រាវជ្រាវនិងបានដកបង្កូលរបងចេញខ្លះ ប៉ុន្តែរកមុខម្ចាស់ដែលមកដាំបង្កូលរបងនោះមិនឃើញឡើយ។
ប្រភពបញ្ជាក់ថា៖ក្រោយពីកើតមានករណីចុះទៅបង្ក្រាបម្តងនោះ មានប្រភពខ្លះបានលួចប្រាប់ឲ្យលោកឈឿង ឈឹង ប្រុងប្រយត្ន័ផង នៅពេលចុះយកព័ត៌មានថ្ងៃក្រោយដែរដោយសារ  មានមន្ត្រីក្នុងស្នាក់បឹងពែរខ្លះ គេក្ដៅក្រហាយខ្លាំងណាស់ ។
គួររម្លឹកថា៖ ដីព្រៃរបស់រដ្ឋ ដែលការពារដោយរដ្ឋបាលព្រៃឈើស្រុកជីក្រែងនៅចំណុច ភូមិ កកោះ ឃុំល្វែងឫស្សី ស្រុកជីក្រែងខេត្តសៀមរាប ដល់ទៅរាប់ពាន់ហិចតា ត្រូវបានគេដឹងថាលោកគង់ វុនជាប្រធានអគិសនីប្រចាំស្រុកជីក្រែង បានប្រមូលកម្មករដឹកទៅកាប់ទម្លាក់អោយចូលកាប់កំទិចនៅពេលយប់ៗគ្មានខ្លាចរអារច្បាប់ស្អីឡើយ រួចយកគ្រឿងចក្រចូលសំអាតតាមក្រោយ យកជាកម្មសិទ្ធធ្វើឲ្យព្រៃឈើនៅតំបន់នោះរលាយហិនហោចស្ទើគ្មានសលស់នោះទេ ហើយករណីនេះក៍ត្រូវលោកឈឿង ឈឹង ថតយកមកបកអាក្រាតតាមសារព័ត៌មានដែរ។

ឃាតកម្មលើអ្នកកាសែតឈ្មោះឈឿង ឈឹងមិនបានសម្រេចនេះ ត្រូវគេសង្ស័យថា មានការឃុបឃិតដោយគឹតទុកជាមុន ដើម្បីសម្លាប់អ្នកកាសែតបំបិតមាត់ ព្រោះគ្មាននរណាហ៊ានដូចលោកឈឿង ឈឹងឡើយ។

លោកឈឿង ឈឹងនិនអ្នកយកព័ត៌មានជាច្រើននាក់ទៀតធ្លាប់អោយដឹងថា៖ប្រធានស្នាក់ការបរិស្ថាននិងអង្គភាពមួយចំនួនដូចជាមេព្រៃជាដើម ដែលប្រធានមន្ទីរជំនាញនីមួយៗបានដាក់ឲ្យឈរជើងប្រចាំស្នាក់ការនៅតាមផ្លូវពីស្រុកជីក្រែងមកឃុំខ្វាវ ក្លាយទៅជាអណ្តើកក្នុងស្នូកឬជាទីងមោងអស់ទៅហើយ។ពួកគាត់មានតួនាទីមកបង្រ្កាបបទល្មើព្រៃឈើ តែពួកគាត់មិនបានមកបង្រ្កាបនោះទេ បើដាក់អាចម៍តាមផ្លូវប្រហែលជនទុច្ចរិតពិបាកដើរវៀងបន្តិច។ពួគេកំពុងដាច់បង្ហៀរ បណ្ដែតបណ្ដោយឲ្យដែនគ្រងរបស់ខ្លួនពពេញទៅដោយបទល្មើស ការដឹកជញ្ជូនឈើ និងដឹកជញ្ជូនធ្យូងក្នុងមួយថ្ងៃៗរាប់សិបរថយន្ត ឯផ្នែកបឹងទន្លេសាបវិញ បទល្មើសពាសពេញទន្លេ ពិបាកតែបើកគេចតែប៉ុណ្ណោះគេមិនបង្ក្រាបឡើយ ម៉្លោះហើយអ្នសារព័តមាន តែងតែត្រូវគេទុកជាសត្រូវនៃជនពុករលួយទុច្ចរិត ហើយងាយនឹងត្រូវគេបាញ់ប្រហារអោយងាប់តៃហោង ដោយមិនងាយរកឃាតករឃើញឡើយករណីកាប់បំផ្លាញព្រៃឈើរដ្ឋយកជាកម្មសិទ្ទ កំពុងពេញនិយមនីស្រុកជីក្រែង គឺបំផ្លាញយ៉ាងរង្គៀលតែពុំបានដាស់អោយអភិបាលស្រុកជីក្រែងស្តេចទ្រមក់ដែល ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពស្រុក បើកគ្រាប់ភ្នែក មន្ត្រីជំនាញនិងសម្ថកិច្ចដែលប្រចាំការនៅក្នុងស្រុកកុំពុងបិតភ្នែក ធ្វើគរ ធ្វើថ្លង់ មិនខ្ចីបង្ក្រាបបទល្មើសសោះឡើយ ធ្វើហាក់មិនដឹងមានរឿងអ្វីទាំងអស់ បណ្ដែតបណ្ដោយអោយជនទុច្ចរិត ធ្វើតាមតែអំពើចិត្ត។

ករណីការធ្វឃាតអ្នកកាសែតលោកឈឿង ឈឹង ខាងលើនេះក្រុមអ្នកសារព័ត៌មានយើង សូមថ្កោលថ្កោលទោសជាខ្លាំង ចំពោះអំពើបាញ់ប្រហារនេះ និងសង្ឃឹមថាសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំពង្រលើ អធិការដ្ឋាននគរបាលស្រុកក្រែង និងជាពិសេសស្នងការដ្ឋាននគរបាលខេត្តខេត្តសៀមរាប និងវែកមុខរកឃើញខ្មាន់កាំភ្លើងដែលជាឃាតករនិងបក្ខពួកដែលលបលួចបាញ់ប្រហារទៅលើអ្នកសារព៌មានខាងលើ យកមកផ្តន្ទាទោសឲ្យខានតែបានជាក់ជាមិនខាន។
ករណីធ្វើឃាតអ្នកកាសែតនេះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តសៀម
រាប បានអោយដឹងនៅយប់ថ្ងៃ០៤.១២ ២០២៤ដដែលថា លោកបានបញ្ជាឲ្យកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីចុះទៅកាន់ទីតាំងកើតហេតុនោះហើយដើម្បីកំណត់មុខសញ្ញាជនដែលបានបាញ់ប្រហាមកលើអ្នកសារព័ត៍មាន យកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់។
ចាំមើលថាតើលោកស្នងការខេត្តសៀមរាប យកចិត្តទុកដាក់ក្នុងការស្រាវជ្រាវរកមុខជនល្មើនិងក្រុមជនល្មើស បានកម្រឹតណា នៅថ្ងៃស្អែកទៀត។
អង្គភាពសារព័ត៌មានយើង ស្នើសុំឲ្យមានការបកស្រាយពីអាជ្ញាធរមានសមត្ថកិច្ចឬមន្ត្រីជំនាញពាក់ព័ន្ធក្នុងខេត្តសៀមរាបផងដែរ ដោយអ្នកសារព័ត៌មានយើងគ្មានគោលបំណងធ្វើឲ្យប៉ះពាល់ដល់អាជ្ញាធរមូលដ្ឋាន,ឬបុគ្គលណាម្នាក់នោះឡើយក្រៅពីរផ្សព្វផ្សាយជាព័ត៌មានពិតជូនថ្នាក់ដឹកនាំលោកបានជ្រាបព័ត៌មានតែប៉ុណ្ណោះ។

អង្គភាពសារព័ត៌មានយើងរងចាំធ្វើការបកស្រាយ បំភ្លឺពីសារមុីខ្លួនពាក់ព័ន្ធគ្រប់ពេលវេលា នៅរៀងរាល់ម៉ោងធ្វើការជុំវិញបញ្ហាចុះផ្សាយខាងលើនេះ សូមទាក់ទង លេខទូរស័ព្ទតាមទូរទស្សន៌ tv online យើងខ្ញុំ រៀងរាល់ម៉ោងធ្វើការ ស្តីពីច្បាប់របបនៃសារព័ត៌មានកម្ពុជាគឺឲ្យមានភាពសុក្រឹត្យ-និងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ៕