ឧត្ដមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបានចាត់ក្រុមការងារនាំយកថវិកាជូនអ្នកជុំងឺព្យាបាលដល់ប្រទេសថៃ…! ចេញផ្សាយថ្ងៃពុធ ទី០៤ ខែធ្នូ ឆ្នាំ២០២៤

ប៉ុស្តិ៍.ប៉ោយប៉ែត ÷ ដោយមានការយកចិត្តទុកដាក់ខ្ពស់ និងអនុវត្តតាមការចង្អុលបង្ហាញរបស់លោកឧត្ដមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង០៩:០០នាទីព្រឹក ប៉ុស្តិ៍បានចាត់បញ្ជូនក្រុមការងារចំនួន ០៧នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក ជួន សារី ឋាន:នាយរងប៉ុស្តិ៍ ដើម្បីទៅសួរសុខទុក្ខលោកវរសេនីយ៍ត្រី វង្ស សារិទ្ធីយ៉ា ឋាន:នាយរងផ្នែក ដែលកំពុងសម្រាកព្យាបាលរបួសវ៉ះកាត់នៅមន្ទីរពេទ្យ ខេត្តស្រះកែវ ប្រទេសថៃ ។
ក្នុងការចុះសួរសុខទុក្ខនេះផងដែរ ក្រុមការងារបាននាំយកនូវជំនួយមួយចំនួនដែលបានមកពីការជួយឧបត្ថម្ភរបស់លោកឧត្ដមសេនីយ៍ត្រី នាយប៉ុស្តិ៍ និងមន្ត្រីក្រោមឱវាទទៅប្រគល់ជូនលោកវរសេនីយ៍ត្រី វង្ស សារិទ្ធីយ៉ា ជំនួយទាំងនោះរួមមាន៖
– ប្រាក់ដុល្លារចំនួន ៥០០$ (ឧបត្ថម្ភដោយលោកឧត្តមសេនីយ៍ត្រី នាយប៉ុស្តិ៍)
– ប្រាក់រៀលចំនួន ១.៣៤០.០០០រៀល (មិត្តរួមការងារ)
– ប្រាក់បាត ចំនួន ៧៦.៦០០បាត(មិត្តរួមការងារ)