កឧត្តម បោន ប៊ិន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមចុះមូលដ្ឋានស្រុកភ្នំស្រុក បានអញ្ជេីញ​សំណេះសំណាលការងារគណបក្សឈាន

ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣!!!

បន្ទាយមានជ័យ​៖នៅព្រឹកថ្ងៃអាទិត្យ ១១កើត ខែមិគសិរ ឆ្នាំ ខាល ចត្វាស័ក ព.២៥៦៦ ត្រូវនឹងថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ២០២២នេះ ឯកឧត្តម បោន ប៊ិន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមចុះមូលដ្ឋានស្រុកភ្នំស្រុក បានអញ្ជេីញ​សំណេះសំណាលការងារគណបក្សឈានឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ។

ពិធីសំណេះសំណាល ក៏មានការអញ្ជើញចូលរួម​ពីសំណាក់ ឯកឧត្តម ឃ្លោក នូយ សមាជិកគណៈកម្មាធិការគណបក្សខេត្ត និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក លោក ស៊ុន សម្បត្តិ អនុប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុក លោក លោកស្រី ក្រុមការងារគណបក្សខេត្ត ចុះមូលដ្ឋាន​ លោក ជូ បុត្រ ប្រធានគណៈកម្មាធិការគណបក្សស្រុក គណៈកម្មាធិការគណបក្សឃុំ សាខាបក្សភូមិ និងសមាជិក សមាជិកា បានចូលរួមចំនួន១៧៥នាក់ ដែលប្រារព្ធធ្វេីឡេីងនៅទីស្នាក់ការគណបក្សស្រុក​។

នាឱកាសនោះ​ដែរ ឯកឧត្តម​ បោន​ ប៊ិន​ ក៏បានពាំនាំប្រសាសន៍​ផ្តាំផ្ញេីរ សាកសួរសុខទុក្ខពី ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ ប្រធានក្រុមការងាចុះជួយខេត្តបន្ទាយមានជ័យ​ និងលោកជំទាវ​ ជូនដល់សមាជិក-សមាជិកា​ ដោយក្តីនឹករលឹក ដេីម្បីសម្រេចបានជោគជ័យថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នាពេលខាងមុខ​ ឯកឧត្តម​ បោន​ ប៊ិន​ ក៏បានណែនាំ​បន្ថែម ដល់ក្រុមការងារ​ ពិសេសសមាជិក-សមាជិកបក្ស​ឃុំ​ ត្រូវអនុវត្តតួនាទីរបស់ខ្លួន​ បម្រេីរប្រជាពលរដ្ឋឱ្យបានល្អ​ ត្រូវឆ្លេីយតបភ្លាមៗនូវតម្រូវការរបស់ពលរដ្ឋដោយគ្មានការរេីសអេីងបក្សនយោបាយណាឡេីយ៕