រដ្ឋាបាលស្រុកស្វាយបានចេញលិខិតបំភ្លឺចំពោះការឈូសឆាយដីព្រៃមានចំនួន ៨០០ ហិចតាមានប្លង់កាន់សិទ្ធិត្រឹមត្រូវ
រដ្ឋាបាលស្រុកស្វាយបានចេញលិខិតបំភ្លឺចំពោះការឈូសឆាយដីព្រៃមានចំនួន ៨០០ ហិចតាមានប្លង់កាន់សិទ្ធិត្រឹមត្រូវ
ខេត្តសៀមរាប៖ ដីព្រៃឈើធំៗ៨០០ហិចតាត្រូវបានគ្រឿងចក្រវាយកំទិចឲ្យរាបដល់ដី គួរឲ្យសោកស្ដាយយ៉ាងខ្លាំងឃើញហើយស្ទើស្រក់ទឹកភ្នែក។
ដើមឈើធំតូចទាំងអស់នោះ ទំរាំបានធំប៉ុន្និងកកើត មានអាយុកាលរាប់ឆ្នាំ តែចុងក្រោយរលាយបាត់បង់ទៅវិញត្រឹមតែមួយប្រព្រិចភ្នែកតែប៉ុណ្ណោះ។
ប្រជាពលរដ្ឋបានប្រាប់ថា មានគ្រឿងចក្រអេស្ការវទ័រមួយគ្រឿង និងត្រាក់ទ័រចំនួន៨គ្រឿង កុំធ្វើសកម្មភាពចូលឈូសឆាយ និងវាយកំទិចព្រៃឈើធំធំទាំងនោះ នៅចំណុច ត្រពាំងអាណេល ស្ថិតនៅភូមិ ផ្ចឹកជ្រុំ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។
សារព័ត៌មានយើងបានសុំការបំភ្លឺពីលោក ម៉ុងប៊ុនលីម នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប តាមប្រព័ន្ធលេឡេក្រាម លោកចូលមើលហើយ មិនខ្ចីឆ្លើយតប។
រីឯកលោក ទា គឹមសុទ្ធ ប្រធានមន្ទីកសិកម្ម និងនេសាទ ខេត្តសៀមរាប ក្រុមការងារយើងសុំការបញ្ចាក់ពាន់រឿងរ៉ាងខាងលើ តាមព័ន្ធលេឡេក្រាម មិនបានចូលមើលហើយ ក៏មិនបានតបដែរ ។
លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថាន ខេត្តសៀមរាប បានបញ្ជាក់ថា ÷ ការគេធ្វើនោះ គ៏គេមានប្លង់រឹង(01) ដោយមានការគាំទ្រ ពីស្រុក ខេត្ត ដល់ក្រសួងកសិកម្ម បើចង់ឃើញប្លង់ សួរទៅស្រុកស្វាយលើទៅ ។
ចំពោះករណីឈូសឆាយដីព្រៃខាងលើ សារព័ត៍មានយើងបានសុំការបញ្ចាក់ពីលោក អៀង ពិសិដ្ឋ អភិបាលស្រុស្វាយលើ តាមរយៈតេឡេក្រាម លោកគ្រាន់តែផ្ញើលិខិតបំភ្លឹរបស់រដ្ឋបាលស្រុក លើការចុះផ្សាយរបស់អង្គភាពសារព័ត៍មានសៀមរាបប៉ុស្តិ៍ តែប៉ុនណ្ណោះ ហើយបានសរសេរពាក្យអគុណមកវិញ ។
ស្រាប់បានរយៈពេលមួយថ្ងៃ លោកបានផ្ញើរូប វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន៨សន្លឹក មកអង្គភាពសារព័ត៌មានបន្ថែមទៀត។
ហើយនៅក្នុងខ្លឹនសារ លិខិត្តបំភ្លឹ មកលើអង្គភាពសារព័ត៍មាន សៀមរាបប៉ុស្តិ៍ មានខ្លឹមសារ និងបានភ្ជាប់ លេខ ក្បាលដីជាច្រើនប្លង់ នៅក្នុងបទបញ្ចារលេខ( ០១)ផងដែរ។
ហើយមានផ្ទៃដីសារុបចំនួន៩០១៣៦៦ម៉ែត្រក្រឡាគឺជាទីតាំងដីស្នើសុំរបស់សហគមន៍ កសិកម្មទំនើបស្រូវនាងអំ ៕