
លោកវរសេនីយ៌ឯក ស្រេង ធារី នាយប៉ុស្តិ៍អន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរស្មាច់ កំពុងសោយសុខលើគំនរទុក្ខពលករ និងពលរដ្ឋឆ្លងដែន ចេញចូលកម្ពុជា ថៃ
លោកវរសេនីយ៌ឯក ស្រេង ធារី នាយប៉ុស្តិ៍អន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរស្មាច់ កំពុងសោយសុខលើគំនរទុក្ខពលករ និងពលរដ្ឋឆ្លងដែន ចេញចូលកម្ពុជា ថៃ
ខេត្តឧត្តរមានជ័យ ៖ លោកវរសេនីយ៍សេនីយ៍ឯក ស្រេង ធារី ដែលទើបនឹងប្រកាសតែងតាំង មុខតំណែងជានាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វាព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងឯកឧត្ដម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ រហូតមកដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ មានប្រជាពលរដ្ឋ និងពលករឆ្លងដែនកម្ពុជា ថៃ តាមច្រកទ្វារអន្តរជាតិអូរស្មាច់ បានអោយដឹងថា នគរបាលអន្តោប្រវេសន៍ បានយកប្រាក់ពីពួកគាត់ក្នុងម្នាក់មួយរយបាត ជាថ្នូរនិងការបោះត្រាលើសៀវភៅព្រំដែន និងប៉ាស្ព័រ បោះត្រាចេញ ១០០បាត និងបោះត្រាចូល ១០០បាត។
សកម្មភាពនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិ អូរស្មាច់នេះ មិនបានគោរពទៅតាមការណែនាំ របស់ក្រសួង មហាផ្ទៃ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍នោះទេ។
ការប្រមូលប្រាក់ដោយខុសនិងច្បាប់ពីពលករ និងប្រជាពលរដ្ឋ រស់នៅតាមព្រំដែន ពីសំណាក់នគរបាល អន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរស្មាច់ កំពុងប្រព្រឹត្តទៅយ៉ាងរលូន និងកាក់កបខ្លាំងណាស់។
សូមឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងលោកឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជួយពិនិត្យមើលសកម្មភាព លោកវរសេនីយ៍ឯក ស្រេង ធារី មេប៉ុស្តិ៍អន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរស្មាច់ផងទាន ពីព្រោះក្នុងមួយថ្ងៃៗ មានប្រជាពលរដ្ឋរងគ្រោះអស់ប្រាក់រាប់រយរាប់ពាន់នាក់ឯណោះ។
ពលករឆ្លងដែនមកពីប្រទេសថៃចូលមកកម្ពុជា តាមច្រកទ្វារអន្តរជាតិអូរស្មាច់ បានអោយដឹង នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះថា បោះត្រាចូលមកខាងដីខ្មែរ ប៉ូលិសខ្មែរយក ១០០បាត ។
ជុំវិញករណីខាងលើ លោកវរសេនីយ៍ទោ ចាប វណ្ណៈ រងប៉ុស្តិ៍ស្ដីទី បានអោយដឹងតាមតេឡេក្រាមថា ជាមនោសញ្ចេតនា មិនមានការបង្ខិតបង្ខំនោះទេ ៕