ឯកឧត្តម ស សុខា ផ្តល់ជូនអាហារូបករណ៍ ១០០% ចំនួន ៣០កន្លែង សិក្សានៅសាកលវិទ្យាល័យធនធានមនុស្

ភ្នំពេញ ÷ នៅក្នុងឆ្នាំសិក្សា២០២២-២០២៣នេះ អាហារូបករណ៍ ស សុខា របស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធាន សហភាពសហព័ន្ធ យុវជនកម្ពុជា ទទួលបន្ទុក ខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកជំទាវ កែ សួនសុភី បានផ្តល់ជូនអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញារង ១០០% ចំនួន៣០កន្លែង ដល់សិស្ស-និស្សិតទាំង ៣ខេត្ត (ព្រៃវែង បាត់ដំបង បន្ទាយមានជ័យ) សិក្សានៅសាកលវិទ្យាល័យ ធនធានមនុស្ស ។

បើតាមសេចក្តីជូនដំណឹង របស់ក្រុមការងារអាហារូបករណ៍ ស សុខា បញ្ជាក់ថា ការទទួលពាក្យស្នើសុំអាហារូបករណ៍ចាប់ផ្តើម ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ។ ចំណែកឯការចូលរៀនលើកទី១ នៅថ្ងៃទី៣០ ខែមករា និងលើកទី២ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ។