ក្តីស្រឡាញ់គ្រួសារយើង»នាថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤
«ក្តីស្រឡាញ់គ្រួសារយើង»នាថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤
ភ្នំពេញ ÷ លោកជំទាវ ឌិត នីតា បានអញ្ជើញជាអធិបតីក្នុងកម្មវិធី «ក្ដីស្រឡាញ់គ្រួសារយើង» ដែលកម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង ចែករំលែកសេចក្តីស្រលាញ់ជាគ្រួសារតែមួយ តាមរយៈការចុះសួរសុខទុក្ខ ពិនិត្យសុខភាពបឋម ចែកគ្រឿងឧបភោគបរិភោគ និងសម្ភារៈសិក្សាដល់ក្មួយៗ ក្នុងក្រុមគ្រួសារសហគមញញឹម។
ក្តីស្រលាញ់ និងស្នាមញញឹមគឺកេីតចេញពីយេីងម្នាក់ៗ ដែលផ្តល់ឲ្យគ្នាទៅវិញទៅមក។ ជាពិសេសកុមារតូចៗ ដែលតម្រូវឲ្យមានការយកចិត្តទុកដាក់ខ្ពស់ និងចូលរៀនឲ្យបានចប់ចុងចប់ដេីម ដេីម្បីក្លាយជាសសរគ្រឹះរបស់ក្រុមគ្រួសារ និងប្រទេសជាតិ។ ទន្ទឹមនឹងនេះសុខភាពក្រុមគ្រួសារក៍ជាកក្តាសំខាន់ ដែលសមាជិកក្រុមគ្រួសារនិមួយៗគប្បី ចូលរួមថែរក្សា អនាម័យ ទាំងការហូបចុង និងរស់នៅ ដេីម្បីជៀសផុតពីជម្ងឺដង្កាត់ផ្សេៗ ដែលប៉ះពាល់ដល់សេចក្តីសុខ និង សេដ្ឋកិច្ចគ្រួសារ។
#កុមារ #ក្តីស្រឡាញ់ #សុខភាព