លោកវរសេនីយ៍ឯក ចាន់ សុីម៉េត នាយប៉ុស្តីស្តីទី បានទទួលបដិសណ្ឋារកិច្ច និងរៀបចំសណ្ដាប់ធ្នាប់ជូន លោក SHINOHARA HIDEKI (ស៊ីណូហារា ហីឌីគិ)

ប៉ោយប៉ែត ÷ លោកវរសេនីយ៍ឯក ចាន់ សុីម៉េត នាយប៉ុស្តីស្តីទី នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១៤:១០នាទី ប៉ុស្តិ៍បានទទួលបដិសណ្ឋារកិច្ច និងរៀបចំសណ្ដាប់ធ្នាប់ជូន លោក SHINOHARA HIDEKI (ស៊ីណូហារា ហីឌីគិ) ប្រធានប្រតិបត្តិការស៊ើបអង្កេតអន្តរជាតិ នៃនាយកដ្ឋានឧក្រិដ្ឋកម្ម អគ្គនាយកដ្ឋានកិច្ចការព្រហ្មទណ្ឌ នៃទីភ្នាក់ងារនគរបាលជាតិជប៉ុន អញ្ជើញមកត្រួតពិនិត្យកន្លែងបំពេញការងារ (បែបបទចេញ-ចូល) និងម៉ាស៊ីន អ៊ិចសារ៉េ ចំនួន ០២គ្រឿង ដែលជាអំណោយរបស់ប្រទេសជប៉ុន ជូនដល់ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងបានត្រឡប់ទៅវិញនៅវេលាម៉ោង១៤:២៥នាទីថ្ងៃដដែល ៕