ប្រជាពលរដ្ឋចំនួន២៧គ្រួរសារកំពុងរស់នៅក្នុងបរិវេនចំការកៅស៊ូរ(ក្រុមហ៊ុនដេប៉ូ២)ស្មេីរសូមអោយអាជ្ញាធររកដំដោះស្រ័យជូនពួកគាត់
ប្រជាពលរដ្ឋចំនួន២៧គ្រួរសារកំពុងរស់នៅក្នុងបរិវេនចំការកៅស៊ូរ(ក្រុមហ៊ុនដេប៉ូ២)ស្មេីរសូមអោយអាជ្ញាធររកដំដោះស្រ័យជូនពួកគាត់
ព្រះវិហារ: កាលពីព្រឹកថ្ងៃទី២៤ ខែវិឆ្ឆិការ ឆ្នាំ២០២៣ ប្រជាពលរដ្ឋចំនួន២៧គ្រួសាររស់នៅជាប់តាមដងផ្លូវក្រុមហ៊ុនដេប៉ូ២ ស្ថិតនៅភូមិអូរពោរ ឃុំរមណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ។
ប្រជាពលរដ្ឋកេីតទុកមិនសុខចិត្តស្នេីរសូមអោយអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តព្រះវិហារ ជួយរកដំណោះស្រ័យអោយជូនពួកគាត់ សូមក្រុមហ៊ុនខាងលេីដកប៉ារ៉ាស់រំកិលថយក្រោយចំនួន៨០០ម៉ែត្រដែលជាប់ព្រំប្រទល់ក្រុមហ៊ុន នៅក្នុងបរិវេណដីអាស្រ័យផលរបស់ពួកគាត់ កំពុងជួបផលលំបាកផ្លូវចេញចូលនិងឆ្លងកាត់យប់ព្រលប់ ពីព្រោះក្រុមហ៊ុនតម្រូវអោយត្រឹមម៉ោង៩យប់ ប៉ារ៉ាសបានត្រូវបិតលែងអោយចេញចូលបាន ហេីយពួកគាត់កំពុងរស់នៅអាស្រ័យផល ដាំដុះដំណាំទ្រទ្រង់ជីវភាពប្រចាំថ្ងៃជាច្រេីនឆ្នាំមកហេីយ។
ពេលខ្លះពួកគាត់មានជំងឺឈឺស្កាត់ដោយយថាហេតុមិនដឹងមុននោះទេ ដូចជាសត្វអាសេរពឺសចឹករឺខាំ រឺស្រ្ដីមានផ្ទៃពោះឆ្លងទន្លេ ដែលត្រូវចេញចូ លទៅសំរាលព្យាបាលនៅមន្ទីរពេទ្យ នឹងមានការងារសំខាន់ៗជាដេីម។
ដូចនេះហេីយបងប្អូនចំនួន២៧គ្រួសារដែលរស់នៅភូមិឃុំខាងលេីទាំងអស់គ្នា ស្មេីរសូមដល់អាជ្ញាធរ ដែនដី មានមេភូមិ មេឃុំនិងលោកអភិបាលស្រុក មេត្តាសំរបសំរួលដោះស្រ័យ ជាមួយក្រុមហ៊ុនខាងលេី ដេីម្បីបានយកប៉ារ៉ាសចេញក្នុងបរិវេណដីរបស់ពួកគាត់ផង៕