
ពលរដ្ឋ ៤៤គ្រួសារ អស់ជំនឿលើលោកតាន់គឹមរិទ្ធិ សន្យាខ្យល់ ពួកគាត់ដាក់លិខិតសុំអន្តរាគមន៍ទៅសាលាក្រុងប៉ោយប៉ែតលើកទីបី រឿង បិទផ្លូវសាធារណៈ
ពលរដ្ឋ ៤៤គ្រួសារ អស់ជំនឿលើលោកតាន់គឹមរិទ្ធិ សន្យាខ្យល់ ពួកគាត់ដាក់លិខិតសុំអន្តរាគមន៍ទៅសាលាក្រុងប៉ោយប៉ែតលើកទីបី រឿង បិទផ្លូវសាធារណៈ
បន្ទាយមានជ័យ ៖ លោកតាន់គឹមរិទ្ធិ ធ្លាប់សន្យា ជាមួយប្រជាពលរដ្ឋ ៤៤គ្ររសារនឹងបើកផ្លូវជូនពួកគាត់ ឲ្យធ្វើដំណើរចេញចូលវិញតែមកដល់បច្ចុប្បន្ននៅតែបិតដ៏ដែល។
គឹមលោកតាន់ គឹមរិទ្ធិ មានតួនាទី ជាក្រុមព្រឹក្សា ក្រុងប៉ោយប៉ែត ទំនងជាមានអំណាច ធំជាងសម្ដេច តេជោហ៊ុន សែន ទៅទៀត ទើបហ៊ាន បិទផ្លូវសាធារណៈ របស់រដ្ឋ និងដាក់ប៉ារ៉ាស ក៍ដូចជាធ្វើទ្វាបិទបើក តាមតែទំនើងចិត្ត ដូចជាកម្មសិទ្ធរបស់ខ្លួន សូម្បីតែភូមិគ្រិះសម្តេចតេជោ ហ៊ុន សែន មិនហ៊ានបិទផ្លូវសាធារណៈដូចលោកតាន់គឹមរឹទ្ធផង។
លោកតាន់ គឹមរឹទ្ធិ បានធ្វើអោយពលរដ្ឋ៤៤គ្រួសារ រស់នៅភូមិ សាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យក្ដៅក្រហាយជាច្រើនឆ្នាំហូតដល់បច្ចុប្បន្ននេះ។
ប្រជាពលរដ្ឋ៤៤គ្រួសារ ខាងលើបាន កើតទុក្ខមិនសុខចិត្ត មានការក្ដៅក្រហាយនិងមិនពេញចិត្ដ នូវទង្វើរបស់លោកតាន់គឹមរឹទ្ធិ ដែលមានតួនាទីជាក្រុមព្រឹក្សា ក្រុងប៉ោយប៉ែត ក៍បានដាក់ពាក្យសុំអន្តរាគមន៍ ជាលើកទីបីទៅសាលាក្រុងប៉ោយប៉ែត ។
យោងតាមពាក្យសុំអន្តរាគមន៍របស់ពលរដ្ឋ ៤៤គ្រួសារ ចូលទៅសាលាក្រុងប៉ោយប៉ែត កាលពីថ្ងៃចន្ទ ទី៦ខែវិច្ឆិការ ឆ្នាំ២០២៣នេះ មានខ្លឹមសារដូចតទៅ ៖ សូមគោរពជូនលោកអភិបាលនែគណៈអភិបាលក្រុងប៉ោយប៉ែត តាមរយៈលោកមេភូមិសាមគ្គី លោកចៅសង្កាត់ប៉ោយប៉ែត ។
កម្មវត្ថុ ដំណើរ សុំជួយចាត់វិធានការលើលោក តាន់ គឹមរឹទ្ធិ សាជាថ្មីដែលបានបំភណ្ឌ័ភ្នែកអាជ្ញាធរនិងមហាជនដែលយកផ្លូវសាធារណ:របស់រដ្ឋមកគ្រប់គ្រងប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួនដ៍ដែល។
តបតាមកម្មវត្ថុខាងលើ ខ្ញុំបាទនាងខ្ញុំទាំងអស់គ្នា មានកិត្តិយសសូមគោរពជម្រាបជូនលោកអភិបាលក្រុងដ៍ខ្ពង់ខ្ពស់ថា ក្រោយពីមានពាក្យបណ្តឹងរបស់ពលរដ្ឋ៤៤គ្រួសារចំនួនពីលើកកន្លងមក ស្នើសុំអន្តរាគមន៍ គោរពជូនលោកអភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត ពាក្យបណ្ដឹងលើកទី១ នៅអំឡុងឆ្នាំ២០១៩ ស្នើសុំអោយលោក តាន់ គឹម រឹទ្ធិ បើកផ្លូវសាធារណៈ ដែលត្រូវបានបិទយកផ្លូវសាធារណៈនោះប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួនមិនអាចបើកផ្លូវបានត្រូវអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំនៅថ្ងៃ២៥ខែកញ្ញា ឆ្នាំ២០២៣នេះពលរដ្ឋ៤៤គ្រួសារបានដាក់បណ្ដឹងជាលើកទី២ទើបលោកតាន់គឹមរឹទ្ធចេញធ្វើសន្និសិទ្ធកាសែត ផ្ដិតរូបភាពបិទផ្លូវសាធារណៈនេះគឺគ្រាន់តែជាការបំភាន់ភ្នែកអាជ្ញាធរ និងសាធារណ:ជនប៉ុណ្ណោះ ព្រោះជាក់ស្ដែងផ្លូវសាធារណៈមួយខ្សែនេះមានប្រជាបពលរដ្ឋរស់នៅជុំវិញរាប់សិបរយគ្រួសារត្រូវបានឆ្លងកាត់មិនបានស្រួសដូចចិត្ដនោះទេ ព្រោះផ្លូវមួយខ្សែរនោះមានបួនច្រកចេញហើយត្រូវបានលោកតាន់គឹមរឹទ្ធិ ធ្វើទ្វាបិទចំនួនបីច្រកនិងមួយច្រកទៀតដាក់ប៉ារ៉ាស់ ដែលរំខានដល់ការធ្វើដំណើរទៅមករបស់ពលរដ្ឋរាប់រយគ្រួសារក្នុងការប្រកបរបររកស៊ីចិញ្ចឹមជីវិតប្រចាំថ្ងៃ។
លោកតាន់ គឹមរិទ្ធ បានអោយដឹងតាមទូរស័ព្ទថា បិទសង្គសីជុំវិញដីរបស់លោកប្រើបណ្ដោះអាសន្នសិន ពីដើមឡើយដីរបស់លោកទាំងអស់ រួចលោកបានសម្ទានធ្វើផ្លូវធ្វើបឹតុងអោយ លោកបិទបើកការចរាចរណ៍ព្រោះម្ដុំនោះចោរច្រើន ទើបនៅជារបងអញ្ចឹងទៅ កសាងសង់សំណង់អាគាលោកត្រូវបិទបើកការដ្ឋានរបស់លោក លោកថាដូចជារឿងដ៍ដែលៗពេកទេ៕
ដោយ៖លួនហាក់ឡី ក្រុមការងារយើងរងចាំបកស្រាយបំភ្លឺឡើងវិញរាងរាល់ម៉ោងធ្វើការតាមរយៈលេខ 0977319299■089373032