លោក រ៉ែម ផល្លាវី ប្រធានស្នាក់ការច្រកទ្វាព្រំដែនអន្តរជាតិជាំ និងលោក ឆ ណាក់ ប្រធានស្នាក់ការគយនិរដ្ឋាករ កុំពុងបើកដៃអោយក្រុមឈ្មួញដឹកជញ្ជួានបទល្មើសធ្យូងឆ្លងដែនខុសច្បាប់

លោក រ៉ែម ផល្លាវី ប្រធានស្នាក់ការច្រកទ្វាព្រំដែនអន្តរជាតិជាំ និងលោក ឆ ណាក់ ប្រធានស្នាក់ការគយនិរដ្ឋាករ កុំពុងបើកដៃអោយក្រុមឈ្មួញដឹកជញ្ជួានបទល្មើសធ្យូងឆ្លងដែនខុសច្បាប់ផ្គើននិងអនុសាសន៍ប្រមុខរាជរដ្ឋាភិបាល

ខេត្តឧត្តរមានជ័យ ៖ ក្រោយពីស្ងាត់មួយរយៈរឿងក្រុមឈ្មួញដឹកជញ្ជួានបទល្មើសផលអនុផលព្រៃឈើជាប្រភេទធ្យូងឆ្លងដែនខុសច្បាប់នោះ ពេលនេះចាប់ផ្ដើមកក្រើកឡើងវិញហើយខណះលោក រ៉ែម ផល្លាវីប្រធានស្នាក់ការច្រកទ្វាព្រំដែនអន្តរជាតិជាំនិងលោកឆណាក់ ប្រធានស្នាក់ការគយនិងរដ្ខាករ ជាអ្នកបើកដៃអោយមេឈ្មួញឈ្មោះតាស្បូវដឹកឆ្លងកាត់ទៅលក់ក្នុងទឹកដីប្រទេសថៃជារាងរាល់ថ្ងៃ។

បើយោងតាមប្រភពពីប្រជាពលរដ្ឋបានអោយដឹងថាមេខ្លោងឈ្មោះយន្ត័ ជា ប្រមូលទិញធ្យូងតាម(ឡ)យកទៅអោយ ឈ្មោះតាស្បូវ ជាឪពុករបស់ខ្លួន ដែលជាមេឈ្មួញដឹកធ្យូងឆ្លងដែនតាមច្រកទ្វាអន្តរជាតិជាំទៅលក់ក្នុងទឹកដីថៃមួយថ្ងៃបីជើងដោយមានការត្រូវរ៉ូវពីសំណាក់មន្រ្តីឈរជើងតាមមាត់ច្រក។ជាពិសេសគឺលោក រ៉ែម ផល្លាវី ប្រធានស្នាក់ការច្រកទ្វាអន្តរជាតិជាំនិងលោកឆណាក់{ដូចពាក្យចាស់ពោលថា ខ្មោចស្រុក មិនអោយដៃខ្មោចព្រៃក៍មិនហ៊ានដែរ}។មហាជនដាក់ការសង្ស័យថាលោក រ៉ែម ផល្លាវីប្រធានស្នាក់ការច្រកទ្វាអន្តរជាតិជាំនឹងលោកឆណាក់ អាចហ្នឹងទទួលលាភសក្ការៈពីមេឈ្មួញឧក្រិដ្ឋកម្មដឹកជញ្ជួានផលអនុផលព្រៃឈើជាប្រភេទធ្យូងឆ្លងដែនឈ្មោះតាស្បូវយ៉ាងក្រាស់ក្រែងហើយមើលទៅ.!ទើបមេឈ្មួញរូបនេះចេញចូលតាមអំពើរចិត្ត។
ជាពិសេស លោកឆណាក់ប្រធានស្នាក់ការគយនិងរដ្ឋាករ ប្រចាំច្រកជាំកុំពុងសប្បាយប្រមូលលុយពីក្រុមឈ្មួញ ដែលនាំទំនិញខូចគុណភាពនិងទំនិញកិចពន្ធឆ្លងដែនមកកម្ពុជា ដោយពុំដែលឃើញមន្ត្រីគយធ្វើការត្រួតពិនិត្យម្ដងណាឡើយ គ្រាន់តែឈ្មួញយកលុយទៅបង់របៀបមៅការរួចជាការស្រាច់។
ទោះជាប្រមុខរាជរដ្ឋាភិបាលប្រកាសយ៉ាងដាច់ខាត់មិនអោយមានការចរាចរណ៍បទល្មើសខុសច្បាប់ឆ្លងដែនបែរជាលោក រ៉ែម ផល្លាវីប្រធានស្នាក់ច្រកទ្វាព្រំដែនអន្តរជាតិជាំមិនក្រែងញញើតឬធ្វើតាមគោលនយោបាយរាជរដ្ឋាភិបាលឡើយ។(សូមបញ្ជាក់ផងដែរ)ថា៖លោក រ៉ែម ផល្លាវីអតីតកាលជានាយករងសាលាខេត្តឧត្ដរមានជ័យ តែត្រូវបានផ្ដាច់ប្ដូរតួនាទីតែងតាំងទៅជាប្រធានស្នាក់ការច្រកទ្វារអន្តរជាតិជាំ ស្រុកអន្លង់វែង មុខមាត់រីកដូចគ្រាប់ជីជាងមុន។

មហាជនស្នើរសុំដល់មន្ទីរ អង្គភាពពាក់ពន្ធ័ក្នុងខេត្តឧត្តរមានជ័យ ជាពិសេសឯក ឧត្តមប៉ែន កុសល្យអភិបាលនៃគណះអភិបាលខេត្តនិងជាប្រធានគណះបញ្ជាការឯកភាពខេត្តមេត្តាចាត់វិធានការដាក់កម្លាំងជំនាញចុះត្រូវពិនិត្យនិងធ្វើការបង្រ្កាបក្រុមមេខ្លោងឧក្រិដ្ឋកម្មដឹកជញ្ជួានផលអនុផលព្រៃឈើជាប្រភេទធ្យូងឆ្លងដែនខុសច្បាប់ឈ្មោះតាស្បូវនិងបក្ខពួកផងទាន.!ព្រោះមន្រ្តីឈរជើងតាមមាត់ច្រកនិងលោក រ៉ែម ផល្លាវីប្រធានស្នាក់ការច្រកទ្វាអន្តរជាតិជាំមិនចាត់ការ បង្ការ ទប់ស្កាត់និងបង្រ្កាបឡើយ។

សូមសម្ដេច មហាបវរ ធិបតី ហ៊ុន ម៉ា ណែតប្រមុខរាជរដ្ឋាភិបាលអាណត្តិថ្មីបន្តវេន គួរដល់ពេលប្រើកណ្ដាប់ដៃដែកនៃអភិក្រមទាំង៥ ឆ្លុះកញ្ចាក់ ងូតទឹក ដុះក្អែល ព្យាបាលនិងវះកាត់មន្រ្តីមួយចំនួនហើយទាន.!ដែលកំពុងបណ្ដែរបណ្ដោយអោយក្រុមឈ្មួញឧក្រិដ្ឋកម្មដឹកជញ្ជួានផលអនុផលព្រៃឈើជាប្រភេទធ្យូងឆ្លងដែនទៅលក់ក្រៅប្រទេស តាមច្រកទ្វាព្រំដែនអន្តរជាតិជាំ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ មិនយូមិនឆាប់ព្រៃឈើតូចធំនិងត្រូវរាយអស់ជាក់ជាមិនខាន។

នៅថ្ងៃទី៥ ខែ វិច្ឆិការ ឆ្នាំ២០២៣នេះក្រុមការងារយើងបានខលទៅលោក រ៉ែម ផល្លាវី ប្រធានស្នាក់ការច្រកទ្វាព្រំដែនអន្តរជាតិជាំដែរពាក់ពន្ធ័និងបទល្មើសធ្យូងឆ្លងដែនខុសច្បាប់ តែខលចូលជាប់រវល់រហូត។ចំណែកលោកឆណាក់ ប្រធានស្នាក់ការគយនិងរដ្ឋាករខលចូលគ្មានអ្នកទទួលទូរសព្ទ័។
រីឯប្រពន្ធលោក យន្ត័ដែលត្រូវជាកូនមេឈ្មួញឈ្មោះតាស្បូវបានបញ្ជាក់តាមពិតទៅឪពុកខ្លួនពិតជាបានដឹកធ្យូងតាមរថយន្តទៅលក់នៅឯប្រទេសថៃតាមច្រកទ្វាព្រំដែនអន្តរជាតិជាំពិតមែន តែពេលខ្លះដឹកស្បូវ ពេលខ្លះដឹកធ្យូង។

អង្គភាពយើងខ្ញុំផ្សព្វផ្សាយនេះទៅតាមវីជ្ជាជីវៈ គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ៕

ដោយលោក ៖ លួន ហាក់ឡី ក្រុមកាងារយើងរងចាំបកស្រាយបំភ្លឺឡើងវិញរាងរាល់ម៉ោងធ្វការតាមរយៈលេខ 0977319299■089373032