លោក សៅ សំរិត ប្រគេនបច្ច័យ និងទេយ្យទានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៨ នៅវត្តខ្លែងពណ៌
លោក សៅ សំរិត ប្រគេនបច្ច័យ និងទេយ្យទានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៨ នៅវត្តខ្លែងពណ៌
បន្ទាយមានជ័យ ៖ រសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ នេះ លោក សៅ សំរិត ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តបន្ទាយមានជ័យ ជាតំណាងលោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងក្រុមការងារ បានអញ្ជើញចូលរួមពិធីសូត្រមន្តកាន់បិណ្ឌវេនទី៨ នៅវត្តសមាធិគីរីខ្លែងពណ៌ ហៅវត្តខ្លែងពណ៌ ស្ថិតក្នុងភូមិខ្លែងពណ៌ត្បូងនឃុំស្លក្រាម ស្រុកស្វាយចេក។
ក្នុងឱកាសនោះដែរ លោក សៅ សំរិត និងក្រុមការងារ បាននាំយកបច្ច័យ និងទេយ្យទានរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារពត៌មានឯករាជ្យ (IPA) និងលោកជំទាវ កែ សួនសុភី រួមមាន៖ បច្ច័យកសាងវត្ត ចំនួន ១លានរៀល បច្ច័យសម្រាប់រៀបចំចង្ហាន់ព្រះសង្ឃ ចំនួន ៧០ម៉ឺនរៀល សាដក ចំនួន ៨ប្រអប់ អង្ករ ចំនួន ៥០គីឡូក្រាម ទឹកបរិសុទ្ធ ចំនួន ៥យួរ ទឹកផ្លែឈើ ចំនួន ១កេស មី ចំនួន ១កេស ទឹកស៊ីអ៉ីវ ១យួរ និងទឹកត្រី ១យួ ប្រគេនដល់ព្រះសង្ឃគង់នៅវត្តផងដែរ៕