
មេឈ្មួញជើងខ្លាំងខាងបំផ្លាញព្រៃឈើឈ្មោះ យាយ ម៉ុម នៅតែបន្តការដឹកជញ្ជូនឈើទ្វារអត់ច្បាប់
មេឈ្មួញជើងខ្លាំងខាងបំផ្លាញព្រៃឈើឈ្មោះ យាយ ម៉ុម នៅតែបន្តការដឹកជញ្ជូនឈើទ្វារអត់ច្បាប់
ឧត្ដរមានជ័យ ÷ រាល់ថ្ងៃលោក អ៊ឹម សៅវរិទ្ធ នាយខ័ណ្ឌរដ្ឋបាលព្រៃឈើនិង លោក សូរ សុីសុខឃាង ប្រធានមន្ទីរកសិកម្មមិនមានវិធានការទប់ស្កាត់
ខេត្តឧត្តរមានជ័យៈ មេឈ្មួញរកស៊ីដឹកជញ្ជូនឈើទ្វារអត់ច្បាប់ទៅយ៉ាងរលូនដោយមិនរំខាន មន្ដ្រីអាជ្ញាធរ មានសមត្ថកិច្ច ជំនាញពាក់ព័ន្ធនិងលោកនាយសង្កាត់រដ្ឋបាលព្រៃឈើនោះឡើង។
សង្ស័យថាមេឈ្មួញឈ្មោះ យាយ ម៉ុម បានបង់លុយជូនលោក អ៊ឹម សៅវរិទ្ធ និងលោក សូត សុីសុខឃាង ហើយទេដឹង? បានជាកូនចៅរបស់លោកបើកដៃអោយមេឈ្មួញឈ្មោះ យាយ ម៉ុម ដឹកជញ្ជូនឈើទ្វារអត់ច្បាប់ទៅយ៉ាងរលូនបែបនេះ។
ប្រភពបានបញ្ជាក់ថាៈ មេឈ្មួញឈ្មោះយាយ ម៉ុម ដែលល្បីរាប់ឆ្នាំខាងដឹកជញ្ជូនឈើទ្វារ អត់ច្បាប់ម្នាក់នេះមានភាពស្អិតល្មួតជាមួយនិងមន្ដ្រីអាជ្ញាធរមានសមត្ថកិច្ចជំនាញ រដ្ឋបាលព្រៃឈើ ជាពិសេសមេខាងលើនិងបានរត់ការណ៍ផ្លូវរួចរាល់អស់ហើយ ថែមទាំងបង់លុយគ្រប់ជើងពេលគេដឹកជញ្ជូនឈើទ្វារ ចេញពីខេត្តព្រះវិហារ ឆ្លងកាត់ ស្រុកត្រពាំងប្រាសាទ និងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យឆ្ពោះទៅចែកចាយតាមបណ្ដោលខេត្តដូចជាខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យជាដើម។
តើលោក អ៊ឹម សៅវរិទ្ធនាយខ័ណរដ្ឋបាលព្រៃឈើនិង លោក សូរ សុីសុខឃាង ប្រធានមន្ទីរកសិកម្មនិងចាត់ការទៅលើមេឈ្មួញឈ្មោះយាយ ម៉ុម ដែលទេ? ចំពោះការដឹងជញ្ជូនឈើទ្វារអត់ច្បាប់ ឬមួយដូចគេនិយាយមែនថា លោកទាំងពីបានត្រូវមន្ដសំណ្ដំប្រាក់ដុល្លារ របស់មេឈ្មួញឈ្មោះយាយ ម៉ុម ហើយយ៉ាង បានជាមិនចេញវិធានការបង្ក្រាបដូច្នេះនិងបណ្ដែតបណ្ដោយអោយដឹកឈើទ្វារទាំងនេះឆ្លងខេត្តម៉ាសេរី។
សូមឯកឧត្តម ប៉ែន កុសល្យអភិបាលខេត្តឧត្តរមាជ័យ ជួយចេញវិធានការទប់ស្កាត់នៅបទល្មើស និងជនឧក្រិដ្ឋកម្មបំផ្លាញព្រៃឈើឈ្មោះ យាយ ម៉ុម នេះផងទាន បើពុំដូច្នោះទេនិងមានករណី ក្រុមឈ្មួញរកស៊ីបទល្មើសឈើទ្វារខុសច្បាប់កាន់តែច្រើមិនគោរពច្បាប់ មិនទុកច្បាប់ក្នុងកែវភ្នែកឡើយ៕