កម្មវិធីអបអរសាទរទិវាអក្ខរកម្មជាតិ/អន្តរជាតិ៨កញ្ញា ២០២៣

កម្មវិធីអបអរសាទរទិវាអក្ខរកម្មជាតិ/អន្តរជាតិ៨កញ្ញា ២០២៣

បន្ទាយមានជ័យ ÷ អង្គការយូណេស្កូបានកំណត់ប្រធានបទ “លើកកម្ពស់អក្ខរកម្មសម្រាប់ពិភពលោកមួយដែលមានការផ្លាស់ប្ដូរ
ការកសាងមូលដ្ឋានគ្រឹះសម្រាប់ជីវភាព មកនិងសុខសន្តិភាពក្នុងសង្គម” ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា បានកំណត់ប្រធានបទ “អក្ខរកម្មជាមូលដ្ឋានគ្រឹះនៃសហគ្រិនភាព និងសង្គមសេដ្ឋកិច្ចសម្រាប់ការប្រារព្ធទិវាអក្ខរកម្មជាតិអន្តរជាតិ 8 កញ្ញា 2023។

ក្នុងស្មារតីនេះអង្គការ អេដ អេ អាក់ស្យុង ដោយមានសហការជាមួយ នឹងមន្ទីរអប់រំយុវជន និងកីឡាខេត្តបន្ទាយមានជ័យ ការិយាល័យអប់រំយុវជន និងកីឡា នៃរដ្ឋបាលស្រុកមង្គលបុរី បានសម្រេចរៀបចំកម្មវិធី ស្ថិតនៅក្នុងបរិវេនសាលាបឋមសិក្សាគោលដៅមួយ ដែលជាសាលាបង្គោលនៃស្រុកមង្គលបុរី ។

កម្មវិធីនេះប្រារព្ធឡើងក្នុងកម្រិតកម្រងសាលារៀនក្នុងគោលបំណងសំខាន់ដូចខាងក្រោម ÷
– លើកទឹកចិត្តកុមារចូលរួម និងបណ្ដុះទន្លាប់ក្នុងការអានសៀវភៅ
– បំផុសការចូលរួមរបស់មាតាបិតា
អាណាព្យាបាល និងលោកគ្រូអ្នកគ្រូ ជំរុញលើកទឹកចិត្តនិងបង្កលក្ខណៈឲ្យកុមារបានអានសៀវភៅពេលនៅផ្ទះ និងនៅសាលារៀន។
– កៀរគរការចូលរួមពីសហគមន៍ និងអាជ្ញាធរមូលដ្ឋានក្នុងការគាំទ្រដល់សកម្មភាពសាលារៀន ជាពិសេសកុមារងាយរងគ្រោះនិងកុមារនៅក្រៅសាលារៀនឲ្យបានចូលរៀន។

កម្មវិធីនេះដែរមានការចូលរួមពី
– លោកអភិបាលស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យ
– តំណាងមន្ទីរអប់រំយុវជន និងកីឡាខេត្តបន្ទាយមានជ័យ
– តំណាងការិយាល័យអប់រំយុវជន និងកីឡានៃរដ្ឋបាលស្រុកមង្គលបុរី
– នាយកសាលានិងលោកគ្រូអ្នកគ្រូ( បន្ទាយនាង )
– នាយកសាលា ពីសាលានៅក្នុងកម្រង ( សាលាអូធំ ពង្រ គោកទន្លប់ )

ក្នុងនោះដែរក៏មានការចែករង្វាន់លើកទឹកចិត្តដល់អ្នកឈ្នះ និងអ្នកចូលរួម
– ប្រគល់សៀវភៅសរសេរដល់សាលាសម្រាប់ចែដល់សិស្ស ២ក្បាល ក្នុងម្នាក់ៗ ហើយថតរូបអនុស្សាវរីយ៍ ជាកិច្ចបញ្ចប់នៃកម្មវិធី ។

សូមបញ្ជាក់ផងដែរថាកម្មវិធីនេះបានប្រារព្ធធ្វើនៅក្នុងសាលាបឋមសិក្សាបន្ទាយនាង ស្ថិតក្នុងឃុំបន្ទាយនាង ស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យ នៅវេលាព្រឹកថ្ងៃទី 8 ខែកញ្ញា ឆ្នាំ 2023 ៕