លោក ទៀវ សំអុល និងក្រុមគ្រួសារ ព្រមទាំងសហការី នៃអង្គភាពសារព័ត៌មាន ថ្ងៃថ្មី សូមគោរពចូលរួមអបអរសាទរ ឯកឧត្តមបណ្ឌិត
ថ្ងៃចេញផ្សាយៈ ខែសីហា 22, 2023
លោក ទៀវ សំអុល និងក្រុមគ្រួសារ ព្រមទាំងសហការី នៃអង្គភាពសារព័ត៌មាន ថ្ងៃថ្មី សូមគោរពចូលរួមអបអរសាទរ ឯកឧត្តមបណ្ឌិត ស សុខា ដែលត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ។
ក្នុងឱកាសដ៏វិសេសថ្លៃថ្លានេះ លោក ទៀវ សំអុល សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោសប្រទានពរជ័យបវរសួស្តី ជ័យមង្គល វិបុលសុខមហាប្រសើរ ជូនចំពោះឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី សូមសមប្រកបតែនឹងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕