លួចកាត់ដើមឈើក្រញូងនៅតំបន់អង្គរ ទៀតហើយ តែមិនដែលចាប់បានចោរសោះ

លួចកាត់ដើមឈើក្រញូងនៅតំបន់អង្គរ ទៀតហើយ តែមិនដែលចាប់បានចោរសោះ

សៀមរាប ៖នៅព្រឹកថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០២៣ ដើមឈើក្រញូងដ៏ធំមួយដើមនៅភូមិមណ្ឌុល៣ ជាប់ផ្លូវក្រវ៉ាត់ឧទ្យានអង្គរ ត្រូវចោរលួចកាប់យកទៅបាត់ដោយសុវត្តិភាព ។

សូមបញ្ជាក់ផងដែរថា ការលួចចូលកាប់ដើមឈើក្រញូងក្នុងឧទ្យានអង្គរ ដែលគ្រប់គ្រងដោយ អាជ្ញាធរជាតិអប្សរា មិនមែនជាលើកទី១ ឬលើកទី២នោះទេ ហើយចោរលួចកាប់ឈើក្រញូងក្នុងឧទ្យានអង្គរជាច្រើនលើកច្រើនសារាប់មិនអស់ អ្វីដែលធ្វើឲ្យមហាជនកត់សម្គាល់នោះ គឺមិនដែលចាប់បានចោរចូលលួចកាប់ឈើគ្រញូងបានទេ ។

ជុំវិញការលួចកាត់ដើមគ្រញូងនេះ ភ្នាក់ងារយើងមិនអាចសុំភ្លឺពីលោក ឡុង កុសល នាក់នាំពាក្យនៃស្ថាប័នអាជ្ញាធរជាតិអប្សរាបានឡើយ ។

ប្រជាពលរដ្ឋមានការរិះគន់ទៅលើអាជ្ញាធរជាតិអប្សរា ថាគ្មានការយកចិត្តទុកដាក់ការពារព្រៃឈើក្នុងឧទ្យានអង្គរឡើយ ព្រោះការលួចកាប់ឈើក្រញូង ឬក៏ឈើធ្នង់ ក្នុងឧទ្យានអង្គរនៅមិនមែនលើកទី១ – ២ – ៣ ឯណា ហេតុអ្វីចោរក៏ចាប់មិនបាន ឈើក៏ការពារជាប តែបើរឿង រុះរើផ្ទះសំបែងប្រជាពលរដ្ឋជំនាញណា

ស់ ៕