លោកស្នងការរង មឿន បូរី និងលោកស្នងការ តេង ចាន់ណាត មើលបងធំឈ្មោះ អ៊ី ប៊ុនហេង នាំបក្សពួកគ្នីគ្នាប្រមាណ២០នាក់ វាយម្ចាស់ហាងកាហ្វេ( ឃ្វីនកាហ្វេ)ផ្អើលក្រុងសៀមរាម មកទល់ពេលនេះសម្ថកិច្ចតាមចាប់មិនបាន

លោកស្នងការរង មឿន បូរី និងលោកស្នងការ តេង ចាន់ណាត មើលបងធំឈ្មោះ អ៊ី ប៊ុនហេង នាំបក្សពួកគ្នីគ្នាប្រមាណ២០នាក់ វាយម្ចាស់ហាងកាហ្វេ( ឃ្វីនកាហ្វេ)ផ្អើលក្រុងសៀមរាម មកទល់ពេលនេះសម្ថកិច្ចតាមចាប់មិនបាន

សៀមរាប ៖ ជនដៃដល់ដែលជាបងធំឈ្មោះ អ៊ី ប៊ុនហេង បាននាំបក្សពួកជិត២០នាក់ ជិះរថយន្ត៤គ្រឿង និងហែហមអមដោយម៉ូតូជាច្រើនគ្រឿង ផ្អើលពេញក្រុងសៀមរាប បានធ្វើសកម្មភាពទៅ វាយ តប់ ទៅលើម្ចាស់ហាងកាហ្វេ ឃ្វីនកាហ្វេ ដល់កន្លែងបណ្តាលអោយរងរបួស ដេរជិត ២០ថ្នេរ នៅទល់មុខ សាលារៀនវិទ្យាល័យអង្គរ (កាលេះអង្គរ) ដែលស្ថិតនៅក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប តែសមត្ថកិច្ចក្រុងរក្សាភាពស្ងៀមស្ងាត់បានល្អ សូម្បីតែបងធំឈ្មោះ អ៊ី ប៊ុនហេង ក៏ចាប់មិនបានដែរធ្វើឲ្យប្រជាពលរដ្ឋដាក់ការសង្ស័យថា ក្រុមបងធំទាំងនោះមានជាបខ្យែសមត្ថកិច្ចហើយឬបានជាចាប់មិនបាន ។

សូមបញ្ជាក់ផងដែរថាករណីហិង្សាដឹកនាំដោយបងធំឈ្មោះ អ៊ី ប៊ុនហេង ខាងលើនេះ បានបង្ករការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១:០០នាទីយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ ។ យោងទៅតាមការរៀបរាប់ពីបងប្អូនជនរងគ្រោះបានឲ្យសារព័ត៌មានដឹងថា ជនរងគ្រោះឈ្មោះ ហេង លីហ៊ួរ គាត់បានអង្គុយលេងនៅក្នុងហាងកាហ្វេរបស់ខ្លួនជាមួយមិត្តភក្តិចំនួន២នាក់ ហើយស្រាប់តែ នៅវេលា ម៉ោង១១ថ្ងៃដដែលខាងលើនោះ ជនសង្ស័យមានគ្នាជិត២០នាក់ បានចូលមកវាយជនរងគ្រោះ នៅក្នុងហាងតែម្ដង ឯជនរងគ្រោះបានរត់ឲ្យញាតិមិតជិតខាងជួយ ពេលនោះជនងរងគ្រោះបានរត់ចូលក្នុងហាងមួយឈ្មោះ( តាម៉ាប់ស្លាបមាន់ក្រឡុក) នៅក្បែរនោះផងដែរ ។

 

បងប្អូនជនរងគ្រោះបានបន្តថា ពេលដែលរតចូលហាងក្បែរនោះ ក៏មានគ្នាគ្នីមកចូលជួយយកជនរងគ្រោះ ទៅគ្លីនិក ដើម្បីពិនិត្យមើលរបួស ដែលបានត្រូវជនសង្ស័យវាយតប់ខាងលើផងដែរ ។

បងប្អូនជនរងគ្រោះបានបញ្ជាក់បន្ថែមថា សមត្ថកិច្ចនគរបាលមិនទាន់ចាប់បានជនសង្ស័យ ជាជនដៃដល់ឡើយទេរហូតមកដល់ថ្ងៃនេះទី ១៨.០៧.២០២៣ ស្ងាត់ឈឹង។

លោកវរសេនីយ៏ឯក មឿន បូរី ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលអន្តរាគមន៍និងតម្រួតបញ្ជា បានប្រាប់សារព័ត៌មាន ថ្ងៃថ្មី នៅរសៀលថ្ងៃទី ១៨.០៧ .២០២៣ ថារឿងហ្នឹងពួកខ្ញុំកំពុងចំណាត់ការហើយ តែពេលនេះខ្ញុំសុំអធ្យាស្រ័យមិនអាចប្រាប់តាមទូរស័ព្ទទេ បើចង់ដឹងច្បាស់មកកន្លែងខ្ញុំ ៕