តើសមត្ថកិច្ចខេត្តសៀមរាប អសមត្ថភាពឬបានជាចាប់ជនបង្កហិង្សាដោយចេតនា ធ្វើឲ្យប្រជាពលរដ្ឋអស់ទំណុបចិត្ត

តើសមត្ថកិច្ចខេត្តសៀមរាប អសមត្ថភាពឬបានជាចាប់ជនបង្កហិង្សាដោយចេតនា ធ្វើឲ្យប្រជាពលរដ្ឋអស់ទំណុបចិត្ត

សៀមរាប ÷ ជនដៃដល់ឈ្មោះ អុី ប៊ុនហេង បាននាំគ្នាគ្នីជិត ២០នាក់ មានរថយន្ត៤គ្រឿង នឹងម៉ូតូផងដែរ បាននាំគ្នាធ្វើសកម្មភាពទៅវា-យត-ប់ទៅលើម្ចាស់ហាងកាហ្វេ ឃ្វីនកាហ្វេ បណ្ដាលឲ្យរងរ-បួ-ស ២០ថ្នេរ ដែលនៅទល់មុខ សាលារៀនវិទ្យាល័យអង្គរ ហៅថាកាលេះអង្គរ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ។

សូមបញ្ជាក់ថាករណីកើតហេតុខាងលើនេះ នៅវេលាម៉ោង ១១:០០នាទីយប់ ថ្ងៃ១៥ ខែកក្កដា ឆ្នាំ២០២៣ នេះយោងទៅតាមសម្ដីបងប្អូនជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហេង លីហ៊ួ គាត់បានអង្គុយលេងនៅក្នុងហាងកាហ្វេរបស់ខ្លួនជាមួយមិត្តភក្តិចំនួន២នាក់ ហើយស្រាប់តែដល់ម៉ោង១១ ថ្ងៃដដែលខាងលើនោះ ជនសង្ស័យមានគ្នា២០នាក់ចូលវា-យនៅក្នុងហាងតែម្ដង ឯជនរងគ្រោះបានរត់ឲ្យញាតិជិតខាងបានជួយ ពេលនោះជនងរងគ្រោះបានរត់ចូលក្នុងហាងតាម៉ាប់ស្លាបមាន់ក្រឡុកនៅក្បែរនោះផងដែរ ។

បងប្អូនជនរងគ្រោះបានបន្តថា ពេលដែលក្រោយចូលហាងក្បែរនោះមកមានគ្នាគ្នីមកចូលជួយរំដោះជនរងគ្រោះទៅគ្លីនិកដើម្បីពិនិត្យមើលរ-បួ-ស ដែលបានត្រូវជនសង្ស័យវា-យត-ប់ខាងលើផងដែរ ។

បងប្អូនជនរងគ្រោះបានបញ្ជាក់បន្ថែមថា សមត្ថកិច្ចនគរបាលមិនទាន់ចាប់បានជនសង្ស័យ ជាជនដៃដល់នោះទេ ៕