តើព្រៃឈេីក្នុងដែនជំរកព្រៃព្រះរកា និងព្រៃអភិរក្សសត្វឆែប អាចគង់វង់ដែរឬទេ? បើមន្ត្រីបរិស្ថាន និងមន្ត្រីពាក់ពន្ធ័ទាំងអស់ដេកមើលងភិបាលខេត្

ព្រះវិហារ % គំនរឈេីជាច្រើកន្លែងដែលមេឈ្មួញដុះស្លែឈ្មោះ អ៊ាង បានដឹកយកមកលាក់ទុកបំរុងរៀបចំលើក

ដាក់ឡានខ្នាតយក្យនោះ ពេលនេះមិនមានអ្វីគួរអោយរំខានទៅដល់មុខរបនៃដំណើរការដឹកជញ្ជួនឈេីរបស់

ថៅកែ អ៊ាង នោះទេ ពោលគឺ ក្រោយពីមន្ត្រីអាវុធហត្ថ មន្ត្រីរដ្ឋបាលមេព្រៃជាំក្សាន្តមកដល់អស់លោកបានឆ្លើយ

ដាក់គ្នា ថានេះជាតំបន់កាន់កាប់ដោយបរិស្ថានលោកមិនហ៊ានលូកដៃទេ ។

លោក​​ ម៉ែន សុជាតិ ប្រធានមន្ទីរបរិស្ថានខេត្តបានបញ្ជារកំលំាងក្រោមឪវាទប្រចាំការនៅភូមិរបុញ

ឈ្មោះ លោក ប្រុស (មិនស្គាល់ឈ្មោះពិតប្រាកដ)​ បានជិះឡានទំនើបមកដល់កន្លែងឈេីទាំងមានអាការះស្រវឹងជោគជាំ

មួយសន្ទុះក្រោយមកស្រាប់តែលោកមន្ត្រីបរិស្ថានឈ្មោះ ប្រុស ក៏បានដើរមកនិយាយជាមួយមីងម្នាក់ឈ្មោះ មីង ម៉ៅ បាន

ប្រហែល១០នាទីរួចក៏ដើរមកឡានវិញហើយមីង ម៉ៅ ក៏មកប្រាប់អ្នកសារព័ត៌មានយើងថា ឈេីជាង៤០ម៉ែតគួបនេះគឺជា

ឈេីគាត់គាត់ទិញយកមកទុកធ្វើផ្ទះ មីង ម៉ៅ បានបន្តថា គាត់មកនេះស៊ីឈ្នួលដាំបាយអោយគេ(ថៅកែអ៊ាង)បានប្រាក់

៤០មុឺនក្នុង១ខែ (ប្រភពបានបញ្ជាក់ថាឈេីទាំងនេះគឺជាឈេីរបស់លោក ថៅកែ អ៊ាង ជាឈ្មួញដុះស្លែ ហើយយាយម៉ៅ

គឺជាកូនឈ្នួលដាំបាយអោយ ចំណែកកូនប្រុសនិងប្តីយាយម៉ៅ សុីឈ្នួលកាន់ម៉ាស៊ីនអាឈេីអោយលោកថៅកែ អ៊ាង ។

ប្រភពបានអះអាងបន្តថាលោកថៅកែ អ៊ាង តែងតែឈរប្រមូលទិញនិងបំផុស់អោយពលរដ្ឌយកម៉ាស៊ីនចូលអាឈេីក្នុង

ព្រៃព្រះរកា និងព្រៃអភិរក្សសត្វឆែប រូចប្រមូលយកមកលាក់ទុក្ខនៅម្តុំខាងក្រោយផ្ទះខ្លួនរាប់សិបម៉ែតគួបទើបលើកដាក់

ឡានខ្នាតយក្សដឹកចេញទៅដាក់តាមដេប៉ូតាមបណ្តាខេត្តនានាបានដោយរលូន ព្រោះគ្មានអ្វីរាំងស្ទះក្នុងការដឹកជញ្ជូនរបស់

លោក អ៊ាង​ ឡើយ ពោលគឺមន្ត្រីជំនាញនិងមន្ត្រីបរិស្ថានដែនជំរកក្នុងតំបន់ត្រូវរ៉ូវគ្នាអស់ហើយ ជាក់ស្តែងដូចករណីនេះអញ្ចឹង

ឈេីថ្មីរាប់សិបម៉ែតគួម ត្រៀមនិងដឹកចេញហើយ តែលោកមន្ត្រីបរិស្ថានឈ្មោះ ប្រុស ថាឈេីយាយម៉ៅ ទុក្ខធ្វើផ្ទះ ក្នុងករណី

រឿងនេះ ក្រុមមន្ត្រីរដ្ឋបាលព្រៃឈើ​​ និងមន្ត្រីកងរាជអាវុធហត្ថ ស្រុក បានត្រឹមតែឈរឆ្លើយដាក់គ្នា និងធ្វើភ្នែកភ្លឹសៗមើល

គំនរឈេីដោយមិនហ៊ានប៉ះពាល់របស់លោកថៅកែ អ៊ាង នេះឡេឺយហើយក៏ត្រឡប់ទៅវិញ។

មហាជនដាក់ការសង្ស័យចំៗថា មន្ត្រីរដ្ឌបាលព្រៃឈេី មន្ត្រីអាវុធហត្ថ មន្ត្រីបរិស្ថានប្រចាំទីនោះ បានទទូលសំណែនឬក៏ត្រូវរូវគ្នា

ជាមួយលោក អ៊ាង រូចហើយទេដឹងបានជាគេចមិនបង្ក្រាប? ។

 

ប្រជាពលរដ្ឋក៏ដូចជាមហាជនស្នើដល់ឯកឧត្ដម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាគណបញ្ជាការឯកភាពខេត្តជួយរិតបន្ទឹង

បន្ត្រីរពាក់ពាន់ផង ព្រោះរាល់ថ្ងៃគេឃើញសកម្មភាពកាប់បំផ្លាញ និងដឹកជញ្ជូនបទល្មើសព្រៃឈើ មិនលោះថ្ងៃណាំឡើយ ប្រជាពលរដ្ឋ

សង្ឃឹមថាឯកឧត្ដម គីម រិទ្ធី មិនប្រងើយកន្តើយដូចអភិបាលខេត្តចាស់ឡើយ ៕