តាមពិតការចុះបង្ក្រាបនេះព្រោះប៉ូលិសសេដ្ឋកិច្ចក្រសួងឈ្មោះ យូ ប៊ុនស្រៀង ខឹងរឿងបង់លុយឲ្យយឺតយ៉ាវ 

តាមពិតការចុះបង្ក្រាបនេះព្រោះប៉ូលិសសេដ្ឋកិច្ចក្រសួងឈ្មោះ យូ ប៊ុនស្រៀង ខឹងរឿងបង់លុយឲ្យយឺតយ៉ាវ

មណ្ឌលគិរី ៖ មានការបែកធ្លាយ និងអះអាងថាៈលោកវរសេនីយ៍ត្រី យូ ប៊ុ​ន​ស្រៀ​ង ទទួលទិសខេត្តមណ្ឌលគិរី នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃអគ្គស្នងការនគរបាលជាតិ បានប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរ ជាថ្នូរនឹង ធ្វើមិន ដឹងមិនឮ ធ្មេចភ្នែកបើក ភ្លើងខៀវមិនបង្ក្រាបមិន ទប់ស្កាត់រាល់បទល្មើស ព្រៃឈើក្នុងភូមិសាស្ត្រដែលខ្លួនគ្រប់គ្រង និងទទួលខុសត្រូវ។

ប្រភពព័ត៌មានបានឲ្យដឹងថា ក្នុងនោះបើឈ្មួញឈើមួយណាមិនបង់លុយឱ្យ ឬបង់លុយយឺតយ៉ាវលោក យូ ប៊ុនស្រៀង នឹងដាក់កម្លាំងចុះបង្ក្រាបតែម្ដង។

ប្រភពបន្តថា កាលពីថ្ងៃទី០៤ ខែមិថុនាឆ្នាំ ២០២៣ កម្លាំងស្នាក់ការរបស់លោក យូ ប៊ុនស្រៀង បានចុះបង្ក្រាបឈើប្រណីតជាច្រើនម៉ែត្រគូប នៅចំណុចភូមិឡៅការសង្កាត់សុខ ដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ការចុះបង្ក្រាបឈើប្រណីតពីសំណាក់លោកយូប៊ុនស្រៀង នៅពេលនោះ គឺពុំមែនមានឆន្ទៈ ក្នុងការបំពេញកាតព្វកិច្ចតួនាទីនោះឡើយ។ពោលគឺមកពីលោក យូ ប៊ុនស្រៀង ខឹងនឹងម្ចាស់ឈើនិយាយមិនទៀងបង់លុយខែលើកពេលពីមួយថ្ងៃទៅមួយ ថ្ងៃ។នៅមុនចុះបង្ក្រាប លោក យូ ប៊ុនស្រៀង បានផ្ញើសារតាមប្រព័ន្ធ Telegram សួរនាំម្ចាស់ឈើដើម្បីពន្លឿនក្នុងការបង់លុយមកឱ្យខ្លួនទៀតផង។ប៉ុន្តែម្ចាស់ឈើ ហាក់គេចវេះពន្យារពេលមិនព្រមបង់ លុយឱ្យទៀងដូចខែមុនៗ ជាហេតុនាំឱ្យលោក យូ ប៊ុនស្រៀង បញ្ជាកម្លាំងចុះបង្ក្រាប ឈើរបស់ឈ្មួញ ដែលកំពុងលាក់ទុកក្នុងចម្ការ នៅភូមិឡៅការសង្កាត់សុខ ដុម ក្រុងសែនមនោរម្យតែម្ដងទៅ។

បើតាមប្រភពផ្សេង ទៀតថា ក្រដាស វីងវេរលុយ ជាច្រើនសន្លឹកដែលផ្ញើលុយជូនលោក យូ ប៊ុនស្រៀង ក្នុងថ្ងៃខែផ្សេងៗគ្នាបានបង្ហាញថា កន្លងមកឈ្មួញឈើប្រណីត ដែលរងការបង្ក្រាបខាងលើគឺអាចធ្វើសកម្ម ភាពដឹកជញ្ជូន ព្រៃឈើបានយ៉ាងរលូន។ខណៈលេខទូរស័ព្ទរបស់លោក យូ ប៊ុនស្រៀង ជាអ្នកទទួលផ្ទាល់ ហើយក្នុង១ខែៗ ទទួលបានចាប់ពី៦០ម៉ឺនរៀលទៅ១លានរៀលឯណោះ។

ប្រភពបន្តទៀតថា ឈ្មួញឈើមិនត្រឹមតែបង់លុយដាក់ខែឱ្យលោក យូ ប៊ុនស្រៀង ប៉ុណ្ណោះទេ។ លើសនេះទៅទៀត នៅពេល រវល់ប្រជុំចុះបំពេញ បេសក កម្ម ឬមានកម្មវិធីផ្សេងៗ។ក្នុងនោះសូម្បីរថយន្តខូចក៏លោក យូ ប៊ុនស្រៀង ស្នើមកឈ្មួញឈើ ឱ្យចេញថ្លៃជាងជំនួសខ្លួនដែរ។ដោយពេលខ្លះ ជូនតាមស្រោមសំបុត្រ ពេលខ្លះផ្ញើតាមវីង ខ្លះទៀតហុចផ្ទាល់ដៃ។

ករណីចោតប្រកាន់ខាងលើនេះ មិនអាចសុំការបកស្រាយបំភ្លឺពីលោកសក្តិ៤ យូ ប៊ុនស្រៀង បាននៅឡើយទេ អង្គភាពសារព័ត៌មានយើងរងចាំការបកស្រាយបំភ្លឺពីលោក យូ ប៊ុនស្រៀង រាល់ម៉ោងធ្វើការ ៕