លោក សោម ភិរុណ ប្រគល់អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ជូនសិស្សានុសិស្សនៅខេត្តកំពង់ឆ្នាំង
លោក សោម ភិរុណ ប្រគល់អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ជូនសិស្សានុសិស្សនៅខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង ៖ នៅរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ នេះ លោក សោម ភិរុណ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តកំពង់ឆ្នាំង និងក្រុមការងារ ដោយមានការអញ្ជើញចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាឃុំឆ្នុកទ្រូ លោកនាយកសាលា បាននាំយកអំណោយរបស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ កែ សួនសុភី ប្រគល់ជូនដល់លោកគ្រូ អ្នកគ្រូ ចំនួន ៧នាក់ និងសិស្សានុសិស្ស ចំនួន ១៣០នាក់ នៅអនុវិទ្យាល័យឆ្នុកទ្រូ ស្ថិតក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ដែលលោក សោម ភិរុណ និងក្រុមការងារ ប្រគល់ជូននាឱកាសនោះរួមមាន ៖ លោកគ្រូ អ្នកគ្រូ ចំនួន ៧នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ចំនួន ៤ម៉ឺនរៀល និងសាប៊ូ ១កញ្ចប់ធំ។ ចំណែកសិស្សានុសិស្ស ចំនួន ១៣០នាក់ ក្នុងម្នាក់ៗទទួលបាន ៖ កាបូបតូច ចំនួន ១ សៀវភៅសរសេរ ចំនួន ៥ក្បាល ប៊ិច ចំនួន ២ដើម ខ្មៅដៃ ចំនួន ២ដើម បន្ទាត់ជ័រ ចំនួន ១ ឧបករណ៍ចិតខ្មៅដៃ ចំនួន ១ និងទឹកបរិសុទ្ធ ចំនួន ៣ដប៕