បើឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាបដឹងវិញនោះ មិនទុកឲ្យលោករកស៊ីបទល្មើសព្រៃឈើបានក្នុងខេត្តសៀមរាបឡើយ

រឿងអីថាមិនរលាយព្រៃឈើបើអ្នកសារព័ត៌មានរាយការណ៍ជូនជំនាញហើយតែមិនចុះបង្ក្រាប

ខេត្តសៀមរាប ÷ រថយន្តសាំយ៉ុងដឹកឈើមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ2E 8848 ដែលគេស្គាល់ច្បាស់ថាជារបស់ ឈ្មោះ សៅ ត្រូវបានអ្នកសារព័ត៌មានប្រទះឃើញដឹកឈើចេញពីស្រុកជាំខ្សាន្ត ភូមិអូរជុញ ខេត្តព្រះវិហារឆ្លងកាត់ស្រុកស្វាយលើ ខេត្តសៀមរាប ខណៈឃើញនៅលើដងផ្លូវអ្នកសារព័ត៌មានយើងក៏បានរាយការណ៍ជូនមន្ត្រីកងរាជអាវុធហត្ថខេត្តសៀមរាបដែរតែមិនឃើញមានមន្ត្រីជំនាញចុះមកបង្ក្រាបឡើយ រីឯលោក ឡឹក សុខា នាយរងខណ្ឌរដ្ឋបាលព្រៃឈើក្រុងសៀមរាប អ្នកសារព័ត៌មានក៏បានរាយការណ៍ជូនដែរតែមិនឃើញចុះបង្ក្រាបឡើយ ។

រីឯតាមសង្កាត់រដ្ឋបាលព្រៃឈើនៅតាមស្រុក តាមដងផ្លូវ មិនដែលឃើញបង្ក្រាបឈ្មួញឈើទាំងអស់នោះទេ ។ សំនួរសួរថាតើអស់លោកមកថែរក្សាការពារឬមកដេកមិនធ្វើការ ?

ទាំងអស់នេះហើយដែលអាចបញ្ជាក់អោយឃើញថាព្រៃឈើនិងត្រូវរលាយហិនហោច ព្រោះតែមន្ត្រីជំនាញម្នាក់ៗសុទ្ធតែមានសិទ្ធិបង្ក្រាបនិងថែរក្សាការពារ តែដោយមន្ត្រីជំនាញក្នុងខេត្តសៀមរាបមួយចំនួនតូច អសមត្ថិភាពឬក៏អាចនិយាយបានថាត្រូវរ៉ូវគ្នាជាមួយក្រុមឈ្មួញអស់ហើយ ក៏មិនដឹង។

គួររំលឹកផងដែរថាកាលពីពេលថ្មីៗនេះមន្ត្រីថ្នាក់ដែលមានឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានចេញបទបញ្ជាដាច់ណាត់ថាត្រូវតែបង្ក្រាបអោយខាងតែបានរាល់បទល្មើសព្រៃឈើទូទាំងប្រទេស ប៉ុន្តែមន្ត្រីជំនាញក្នុងក្រុងសៀមរាបអសមត្ថភាពក្នុងការបង្ក្រាប(ពោលគឺមិនបង្ក្រាបតែម្តង)។

តែមហាជនឆ្ងល់ថាដឹកឈើនឹង បង់លុយឲ្យមេព្រៃ បរិស្ថាន ប៉ូលិសសេដ្ឋកិច្ច ឬក៏មន្ត្រីពាក់ព័ន្ធអត់ ?

តែបើអត់បង់លុយឲ្យទេ > មេព្រៃ បរិស្ថាន ប៉ូលិសសេដ្ឋកិច្ច មន្ត្រីពាក់ព័ន្ធ អត់បំផុតគ្មានសមត្ថភាព មួយណា ក៏ដូចមួយណា មិនហ៊ានទុបស្កាត់ មិនហ៊ានបង្ក្រាប ទុកឲ្យក្រុមឧក្រិដ្ឋជនព្រៃឈើធ្វើសកម្មភាព ដឹកជញ្ជូនឈើខុសច្បាប់ មកចែកចាយពេញក្រុងសៀមរាប យ៉ាងរលូន ។

រឿងនឹងបើឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាបដឹងវិញនោះ នាក់ឯងប្រាកដជាប្រឈមមុខជាមួយច្បាប់ហើយ ។

ដូច្នេះដើម្បីចូលរួមថែរក្សាការពារនូវព្រៃឈើដែលជាសម្បត្តិធម្មជាតិយើងទាំងអស់គ្នា សូមសំណូមពរដល់ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ហើយជាពិសេសមន្ត្រីថ្នាក់ជាតិសូមមេត្តាពិនិត្យមើលមន្ត្រីក្រោមឱវាទនិងជាពិសេសនៅតាមសង្កាត់ព្រៃឈើនិមួយៗតាមបណ្តារស្រុកមួយចំនួនក្នុងខេត្តសៀមរាបផងទាន៕