
ទឹកជំនន់ បន្តរ ជន់លិច ៥ ស្រុក ក្នុង ខេត្ត បន្ទាយមានជ័យ ពលរដ្ឋ ជាង២០០គ្រួសារ ត្រូវ ជម្លៀសរកទីទួលសុវត្ថិភាព
ខេត្ត បន្ទាយ មាន ជ័យ ៖ ខេត្តបន្ទាយមានជ័យ ទឹកជំនន់ នៅ តែ បន្ត ជន់លិច ចំនួន ៥ ស្រុក / ក្រុង ហើយ រងផល ប៉ះ ពាល់ ៤,៣២៨ គ្រួសារ និង ជម្លៀស ចំនួន ២១៥ គ្រួសារ បាត់បង់ជីវិត ដោយ សារលង់ទឹក ចំនួន ៦ នាក់ រហូត ដល់ ថ្ងៃ ទី ២៦ ខែកញ្ញា ឆ្នាំ ២០២២ នេះ ។
យោង តាម របាយការណ៍ នៅ ថ្ងៃ ទី ២៦ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅ នេះ ខេត្តបន្ទាយមានជ័យ ក្នុង ចំណោម ៩ ស្រុក / ក្រុង មាន ចំនួន ៥ ស្រុក / ក្រុង រង ការ ការ លិច លង់ ដោយ ទឹកជំនន់ មាន ចំនួន ៤.៣២៨ គ្រួសារ ស្មើ ១៩.៩៨៦ នាក់ ត្រូវ បាន ជម្លៀស រក ទីទួល សុវត្ថិភាព មាន ចំនួន ២១៥ គ្រួសារ ស្មើ ៦៥១ នាក់ ហើយ បណ្តាល ឱ្យ ស្លា.ប់ នៅ អំឡុង ទឹកជំនន់ ចំនួន ៦ នាក់ ស្រី ២ នាក់ និង ជួយ សង្គ្រោះ បាន ២ នាក់ ។
ស្រុកដែលរងផលប៉ះពាល់ រួម មាន ៖ ១- ស្រុក មង្គល បូ រី រង ផល ប៉ះ ពាល់ ដោយ ទឹកជំនន់ មាន ចំនួន ២៧ ភូមិ មាន ប្រជាពលរដ្ឋ រង ផល ប៉ះ ពាល់ ចំនួន ៣៨៤ គ្រួសារ ស្មើ ១.៦៨៩ នាក់ ស្រី ៨៩១ នាក់ ជម្លៀស រក ទីទួល សុវត្ថិភាព ៦០ គ្រួសារ ស្មើ ២២៥ នាក់ ស្រី ១២៨ នាក់ ទឹក លិច ស្រូវ មាន ផ្ទៃដី ២.៨៨៧ ហិ កតា ទឹក លិច វត្ត ចំនួន ៧ កន្លែង ទឹក លិច ផ្លូវ ហូរ កាត់ មាន ចំនួន ៥៤ ខ្សែ ស្មើ ២៤.០៩២ ម៉ែត្រ ។
២- ស្រុក ភ្នំស្រុក ប៉ះ ពាល់ ទឹកជំនន់ មាន ១.៥០២ គ្រួសារ ស្មើ ៦.៥៨០ នាក់ ជម្លៀស ១១១ គ្រួសារ ស្មើ ២៣៦ នាក់ ស្រី ១២៥ នាក់ ទឹក លិច ស្រូវ ផ្ទៃដី ១៣.៨៤១ ហិ កតា លិច ដំឡូង មី ៤៩០ ហិ កតា លិច មណ្ឌល សុខភាព ១ កន្លែង លិច សាលារៀន ១៤ កន្លែង ទឹក លិច ផ្លូវ ៦២ ខ្សែ ប្រវែង ៤៣.១៥៥ ម៉ែត្រ ។
៣- ស្រុក ព្រះ នេត្រ ព្រះប៉ះ ពាល់ ដោយ ទឹកជំនន់ ២.១៥៦ គ្រួសារ ស្មើ ១០.៤៥៧ នាក់ ស្រី ៥.៣៤០ នាក់ ទឹក លិច ស្រូវ ៤.០៧៩ ហិ កតា ទឹក លិច សាលារៀន ៧ កន្លែង ទឹក លិច ផ្លូវ ហូរ កាត់ ៤២ ខ្សែ ប្រវែង ៤.៧៣៩ ម៉ែត្រ ជម្លៀស ១ គ្រួសារ ។
៤- ក្រុង សិរី សោភ័ណ ប៉ះ ពាល់ ២ សង្កាត់ ស្មើ ១៤៨ គ្រួសារ ស្មើ ៦៨៥ នាក់ ស្រី ៣៨៣ នាក់ ជម្លៀស រក ទីទួល សុវត្ថិភាព ៣១ គ្រួសារ ស្មើ ១៣៩ នាក់ ។
៥- ស្រុក ម៉ា ឡៃ ប៉ះ ពាល់ ទឹកជំនន់ ១២៩ គ្រួសារ ស្មើ ៥៧៥ នាក់ ជម្លៀស រក ទីទួល សុវត្ថិភាព ១២ គ្រួសារ ស្មើ ៥១ នាក់ ស្រី ២២ នាក់ ទឹក លិច ស្រូវ ផ្ទៃដី ៦ ហិ កតា ទឹក លិច ផ្លូវ ប្រវែង ១.៤៥០ ម៉ែត្រ ទឹក លិច សាលារៀន ២ កន្លែង ។
ស្ថានភាព ទឹក នៅ តែ បន្ត ជន់ ឡើង ដោយ ទឹកជំនន់ ជន់ លិច នៅ ស្រុក ភ្នំស្រុក ទឹក ហូរ ធ្លាក់ ពី អាង ស្ពាន តា ម៉ុ ក ស្រុក អន្លង វែង មក ជន លិច ស្ថានភាព ធ្ងន់ធ្ងរ នៅ ឃុំ ស្ពាន ស្រែង និង ឃុំ ស្រះ ជីក ស្រុក ភ្នំស្រុក ហូរ ធ្លាក់ ជន់ លិច ឃុំ ទឹកជោ ស្រុក ព្រះ នេត្រ ព្រះ និង ស្រុក មង្គល បូ រី ដែល ជន់ លិច ទឹក ហូរ ធ្លាក់ ពី ស្រុក ប វេ ល ខេត្តបាត់ដំបង ធ្លាក់ មក ជន់ លិច ស្រុក មង្គល បូ រី និង ក្រុង សិរី សោភ័ណ ដែល កំពុង ប៉ះពាល់ ៕