បង្ក្រាបករណីបង្ខាំងមនុស្ស ៣ទីតាំង ឃាត់ខ្លួនជនជាតិវៀតណាម និងខ្មែរ ប្រមាណ២៥នាក់ នៅសៀមរាប
បង្ក្រាបករណីបង្ខាំងមនុស្ស ៣ទីតាំង ឃាត់ខ្លួនជនជាតិវៀតណាម និងខ្មែរ ប្រមាណ២៥នាក់ នៅសៀមរាប
សៀមរាប ៖
ប្រតិបត្តិការចុះបង្រ្កាបនេះបានធ្វើឡើងនៅ ថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០២២ នេះ ដោយបានចុះបង្ក្រាបចំនួន ៣ ទីតាំងរួមមាន៖ ទី១-នៅចំណុចផ្លូវជាតិលេខ ៦ ភូមិក្រឡាញ់ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប ឃាត់ខ្លួនមនុស្ស ០៨នាក់ ស្រី ០១នាក់ , ទី២-នៅចំណុចឃ្លាំងជួល ភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ឃាត់ខ្លួនមនុស្ស ០៧នាក់ ស្រី ០៣នាក់ , ទី៣-នៅចំណុចផ្ទះវីឡាជួល ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ឃាត់ខ្លួនមនុស្ស ១០នាក់ ស្រី ០៥នាក់ ។
កម្លាំងជំនាញនៃស្នងការនគរបាលខេត្តសៀមរាប បានចុះបង្រ្កាបករណីចាប់ឃុំឃាំង បង្ខាំងមនុស្សខុសច្បាប់ ចំនួន ០៣ទីតាំង ឃាត់ខ្លួនមនុស្សប្រមាណ ២៥នាក់ ។
ជនសង្ស័យ និងជនរងគ្រោះត្រូវបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីធ្វើការសាកសួរ បែងចែកឱ្យបានច្បាស់លាស់រវាងជនសង្ស័យ និងជនរងគ្រោះ និងបន្តកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕