ចាប់បានហើយ ជនដៃដល់ដែលសម្លាប់ ស្រ្តីម្នាក់ដាក់ក្នុងរថយន្ត P RIUS យកទៅប្លុងចោ ល នៅក្រោយផ្សារ ភូពុយ ក្នុងក្រុងបាត់ដំបង ត្រូវបានសមត្ថកិច្ចនគរ បា ល សហការឃាត់ខ្លួនបានហេីយ នៅឯប្រទេសថៃ…!!!

ចាប់បានហើយ ជនដៃដល់ដែលសម្លាប់ ស្រ្តីម្នាក់ដាក់ក្នុងរថយន្ត P RIUS យកទៅប្លុងចោ ល នៅក្រោយផ្សារ ភូពុយ ក្នុងក្រុងបាត់ដំបង ត្រូវបានសមត្ថកិច្ចនគរ បា ល សហការឃាត់ខ្លួនបានហេីយ នៅឯប្រទេសថៃ…!!!

ខេត្តបាត់ដំបង : នៅថ្ងៃអាទិត្យថ្ងៃទី ២៥ ខែ .កញ្ញា ឆ្នាំ .២០២២ សម ត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបង និងក្រោមការដឹកនាំរបស់ឯកឧត្តមប្រធាននាយកដ្ឋាននគរបាល ព្រ ហ្មទ័ណ្ឌ រួមសហការជាមួយសមត្ថកិច្ចនៃព្រះរាជាណាចក្រថៃ និងដោ យ មានការសម្របសម្រួលលេីនីតិវិធី ពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យ ការ អមសាលាដំបូងខេត្តបា ត់ ដំបងផងនោះ បានធ្វេីការឃាត់ ខ្លួនបុរសម្នាក់ដែលជាជនសង័្សយក្នុងករណី សម្លា.ប់ ស្រ្តីម្នាក់ដាក់ក្នុងរថយន្តព្រូស PRIUS មួយគ្រឿងយកមកប្លុងចោលនៅក្រោយផ្សារភូពុយ ស្ថិតនៅសង្កាត់អូរ ចារ ក្រុង បាត់ដំបង ដែលបានប្រទះឃេី ញ កាលពីថ្ងៃទី១៤ ខែ កញ្ញាឆ្នាំ ២០ ២២។

បុរសម្នាក់នោះឈ្មោះ មាស ពេជ្របូរមី ភេទប្រុស អា យុ ២៨.ឆ្នាំ បច្ចុប្បន្នរស់ នៅ ភូមិ.ភ្នំពេញថ្មី សង្កាត់.ភ្នំពេញថ្មីខ័ណ្ឌ.សែនសុខ រាជធានី ភ្នំពេញ មាន មុខ របរមិនពិត ប្រាកដ។

តាមរយៈការស្រាវជ្រាវដែលបានធ្វេីឡេីងនៅថ្ងៃបន្ទាប់បានឱ្យដឹងថា ស្រ្តីជាជនរងគ្រោះមានឈ្មោះ ឌីម សោ ភា អាយុ៣៤ឆ្នាំ មានស្រុកកំណើតនៅខេត្ត កំពង់ចាម ហើយ បច្ចុប្បន្នរស់នៅសង្កាត់.ក្រាំងធ្នង់ ខ័ណ្ឌ សែនសុខ រាជធានី.ភ្នំពេញ មានមុខរបរជាអ្នកសំអាង និងកែសម្ផស្ស ព្រមទាំងលក់ដីឡូត៍ និងលក់អនឡាញទៀតផង។

ស្រ្តីរូបនេះបានចាកចញពីផ្ទះជាមួយរថយន្តខាងលេី កាលពីថ្ងៃកាន់បិណ្ឌ ទី១ គឺអំឡុងថ្ងៃ១១ខែ កញ្ញា ឆ្នាំ ២០ ២២ ហេីយបាត់ការ ទាក់ទងតាម ទូរ ស័ព្ទចាប់ពីថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០២២ រហូតដល់ពេលប្រទះឃេីញរថយន្តនិងសាក.ស.ពតែ ម្តង។

នៅចំពោះមុខសមត្ថកិច្ចនគរបាលជនដៃដល់រូប នេះបានសារភាពថា រូបគេពិតជាបានស..ម្លា.ប់ស្រ្តីជាជនរងគ្រោះខាងលេីប្រាកដមែន ដែលការ សម្លា…ប់នេះប្រព្រឹត្តនៅក្នុងរថយន្ត បន្ទាប់ពីរូបគេនិងជនរងគ្រោះកេីតជម្លោះពាក្យសំដីជាមួយគ្នាក្នុងពេលរួមធ្វេីដំណេីរ ដោយរថយន្ត ហេីយចំ ណុ ច ប្រព្រឹត្តិនេះធ្វេីឡេីងនៅឯជាយរាជធានីភ្នំពេញ រួចបេីករថយន្តដឹកសពស្រ្តីរូប នោះយកមកប្លុងចោលនៅក្រោយផ្សារភូពុយក្នុងក្រុងបាត់ដំបង នាអំ ឡុ ង ថ្ងៃទី១២ ខែ កញ្ញា ឆ្នាំ ២០២២ រួចគេចខ្លួនបាត់ រហូតដល់រសៀលថ្ងៃទី១៤ ខែ កញ្ញា ឆ្នាំ ២០២២ ទេីបគេប្រទះឃេីញសាកសពនៅក្នុងរថយន្តបន្ទាប់ពីមា ន ក្លិនស្អុយភាយចេញពីក្នុងរថ យន្តនោះ។

ទោះជាយ៉ាងនេះក្តីជនសង័្សយខាងលេី បានត្រឹមតែឆ្លេីយប្រាប់សម្ថកិច្ចថា រូបគេជ្រុលដៃរហូតធ្វេីឱ្យស្រ្តីរូប នេះស្លា..ប់ ក្នុងពេលដែលរូបគេប្រេី ហិង្សាទៅ លេីស្ត្រីរូបនេះ ក្នុងខណៈកំពុងមានទំនាស់ពាក្យសំដីជាមួយគ្នា។

ពេលនេះសមត្ថកិច្ចនគរបាលកំពុងបន្តធ្វេីការស្រាវជ្រាវបន្ថែមទៀតនិងរៀបចំសំណុំរឿងបញ្ជូនទៅអនុ វត្តទោសតាមផ្លូវច្បាប់៕