លោក ពេញ ទិត្ថារ៉ា ប្រគល់អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ជូនពលរដ្ឋក្នុងខេត្តស្វាយរៀង

លោក ពេញ ទិត្ថារ៉ា ប្រគល់អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ជូនពលរដ្ឋក្នុងខេត្តស្វាយរៀង

ស្វាយរៀង ៖ ព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ នេះ លោក ពេញ ទិត្ថារ៉ា ប្រធានលេខាធិការដ្ឋានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តស្វាយរៀង ជាតំណាងលោកវេជ្ជបណ្ឌិត រស់ ថុន ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តស្វាយរៀង និងលោក សឿ សន ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ស្រុកស្វាយទាប ព្រមទាំងក្រុមការងារ បាននិមន្ត និងអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់ឯកឧត្តម ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ កែ សួនសុភី រួមមាន ៖

១. ថវិកា ចំនួន ១លានរៀល និងទឹកបរិសុទ្ធ ចំនួន ២កេស ប្រគល់ជូនលោក មាស សំអឿន សមាជិកសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ស្រុកស្វាយទាប ដែលជួបគ្រោះថ្នាក់ចរាចរណ៍។

២. ថវិកា ចំនួន ៦០ម៉ឺនរៀល និងទឹកបរិសុទ្ធ ចំនួន ២កេស ចូលបុណ្យសពឪពុកលោក ម៉ាង ផាន្នី សមាជិកសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ក្រុងស្វាយរៀង។

៣. ថវិកា ចំនួន ៥០ម៉ឺនរៀល ទឹកបរិសុទ្ធ ចំនួន ២កេស មី ចំនួន ១កេស ទឹកត្រី ចំនួន ១យួរ ទឹកស៊ីអ៊ីវ ចំនួន ១យួរ និងត្រីខកំប៉ុង ចំនួន ១យួរ ប្រគល់ជូនភរិយាលោក លី នេត សមាជិកសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ក្រុងស្វាយរៀង ដែលទើបសម្រាលកូន។

៤. ថវិកា ចំនួន ៤០ម៉ឺនរៀល និងទឹកបរិសុទ្ធ ចំនួន ២កេស ប្រគល់ជូនលោក សុខ បណ្តូល អនុប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ស្រុកស្វាយទាប ដែលជួបគ្រោះចរាចរណ៍៕