
ផេកផ្លូវការ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហោះលើបណ្ដាញសង្គម
ថ្ងៃចេញផ្សាយៈ ខែឧសភា 10, 2023
ភ្នំពេញ ÷ យោងតាមផេកផ្លូវការ របស់សម្ដេចអគ្គ
មហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហោះលើ
បណ្ដាញសង្គមដែលមានខ្លឹមសារទាំងស្រុង បើ
ទោះជាខ្ញុំកំពុងប្រជុំកំពូលអាស៊ាននៅ
ឥណ្ឌូនេសុីតែខ្ញុំក៏នៅបន្តតាមដានការ
ប្រកួតកីឡាសុីហ្គេមលើកទី៣២នៅកម្ពុជា
យើងបានដែរ។
រឿងដែលគួរឲ្យចាប់អារម្មណ៍គឺកីឡាការិនី
ប៊ូ សំណាងរត់ក្រោមដំណក់ទឹកភ្លៀង
រហូតដល់ទីបញ្ចប់ទោះបីជាខ្លួនមិនជាប់
ចំណាត់ថ្នាក់ក៏ដោយ។
ដើម្បីលើកទឹកចិត្តសម្រាប់ការអត់ធ្មត់
ខ្ញុំនិងភរិយាសូមជួយឧបត្ថម្ភ១មុឺនដុល្លារ
(10,000$)
សូមលោកសេង ទៀងយកថវិការជូនកូន
ស្រី ប៊ូ សំណាងដោយផ្ទាល់ដៃ៕